សម្ដេចតេជោ ហ៊ុន សែន៖ ជូនពរសំណាងល្អចំពោះបងប្អូនខែ្មរ-ចិន ក្នុងឱកាសបុណ្យចូល ឆ្នាំចិន នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ

AKP  ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋា​ភិ​បា​ល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅ​លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា ទន្ទឹម​នឹង​ថ្ងៃ​ឈ​ប់​ស​ម្រា​កចុងសប្តាហ៍ ចំពោះបងប្អូនខែ្មរ-ចិនវិញ គឺជាពេលវេលាដ៏សំខាន់នៃការជួបជុំរង់​ចាំមក​ដ​ល់​​នៃថ្ងៃបុណ្យចូលឆ្នាំចិន ដែលនឹងប្រព្រឹត្ដទៅនាថ្ងៃទី០៤ ខែកុម្ភៈ ស្អែកនេះ។

សម្ដេចតេជោបានលើកឡើងថា ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ធសាសនា ខ្មែរ​ឥស្លាម ខ្មែរគ្រីស្ទសាសនា និង​ខ្មែរ​ចិ​ន​ គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មាន​ការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។ ទន្ទឹមនេះ ពេ​ល​​ខ្លះយើងក៏ចូលរួមនៅក្នុងពិធីបុណ្យតូច​ធំជាមួយគ្នាទៀតផង។ សម្ដេចតេជោបានបន្ថែមថា ទាំងនេះគឺដោយសារប្រទេ​ស​​មានសុខ​សន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើឱ្យបរិយាកាសសង្គមទាំងមូលល្អ។ ជាមួយគ្នា​នេះដែរ ប្រ​ទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុម​គ្រួសារ​ប្រា​រ​ព្ធពិធីបុណ្យតូចធំអ្វីឡើយ។ សម្ដេចតេជោក៏សូមជូនពរបងប្អូនបានសម្រាក និងសប្បាយរីករាយជួបជុំក្រុម​គ្រួសារ​ថ្ងៃ​ចុងសប្តាហ៍ និ​ង​សំណាងល្អក្នុងថ្ងៃចូលឆ្នាំចិនស្អែកនេះ៕

ដោយ ជឹម ណារី