សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ធ្វើការឃាត់នឹងដកហូតបង្គាមានសារធាតុ​ហ្វកម៉ាលីនចំនួន៣៨គីឡូក្រាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោកអ៊ាន គឹមហឿន ប្រចាំខេត្ត ​ស្ទឹងត្រែង៖សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការជាមួយកំលាំងចំរុះ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី២កុម្ភះនេះបាន ​ចុះ​ ​ពិនិត្យចំណីអាហារដែលបងប្អូន​អាជី​វករ​លក់​តាម​​ក្នុងកម្មវិធីប្រគុំតន្ត្រី(ហ្ក្រេម ស្ប័រ) ​នៅ​ ខេត្តស្ទឹងត្រែង ​ ​ដោយដកហូត​បានម៉ឹកមានសារធាតុ ហ្វកម៉ាលីនចំនួន៣៨គីឡូក្រាម ដើម្បីយក​ដុតកំទេចចោល ​។


ក្នុងសកម្មភាពចុះពិនិត្យចំណីអាហារនៅ​ខេត្តស្ទឹងត្រែងលោក គឹមប្រុស ប្រធាន​សាខាកាំ​កុង​ត្រូលខេត្ត​បានបញ្ជាក់ថា៖នេះជាសារមួយអាចផ្តល់អោយប្រជាពករដ្ឋមានការប្រុងប្រ័យត្នចំពោះចំណីអាហារហើយ បង្គា ម៉ឹកនេះ​​មានបងប្អូនអាជីវករនៅបន្តលក់មន្ត្រីជំនាញពាក់ព័ន្ធនឹងផាកពិន័យតាមច្បាប់ហើយបងប្អូនប្រជាពលរដ្ឋក៍ត្រូវគិត​ពីសុខភាពផងដែរចំពោះការបរិភោគចំណីអាហារគ្រឿងសមុទ្រទាំងនេះ។


លោកថា៖ ការដកហូតនេះយើងបានលើកកំ​ពស់​សុខ​ភាព​ដល់​អ្នកបរិភោគ​និង​ចៀសវាងកុំ​​ឲ្យភ្ញៀវទេសចេរឬ​ប្រជាពល​រដ្ឋ​នៅក្នុងខេត្តឬទីជនបទ​បរិភោគចំណីអាហារទាំងនេះ​មានផលប៉ះ​ពាល់ ផ្នែកសុខភាព​ជាពិសេសក្នុង​ពេលដែលបងប្អូនអាជីវ​ករ​យកមកតាំងលក់ក្នុងពិធីតាំងពិពរណ៌លក់ទំនិញនេះ។​ ​


លោកម៉ូ សុខគា មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា៖នេះជាលើកទី៤ហើយដែលមន្ត្រីជំនាញបាន​យកចំណី​អាហារធ្វើ​ពិសោធន៏រកសារ​ធាតុគីមីដូចជា ប្រហិតត្រី​ ​ប្រហិតសាច់គោ -បង្គា -ប្រហិតក្តាម -និងម៉ឹក​ដែល​បង​ប្អូនអាជីវករ​យកមកលក់ឃើញ​ថា​អាហា​រមួយ​ចំនួន មានគុណភាពល្អ​ ហើយខ្លះទៀតមាន​សារ​ជាតិ​(ហ្វកម៉ាលីន)​ច្រើនអាចបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។​​​
លោកជន ភាព អាជីវករលក់គ្រឿសមុទ្រនឹងប្រហិតគ្រប់មុខក្នុងពិធីតាំងពិពរណ៌នេះ​​បានសាទរជាមួយនិង​សក​ម្មភា​ពចុះ​ពិនិត្យនឹង​ពន្យល់ណែនាំ​​ពីមន្ត្រីសាខា​​​កាំកុងត្រុលព្រោះ​ថាកាល​ណាយើងបានត្រួតពិនិត្យនិងបានយល់ដឹងគឺហាក់​ដូចជាបាន​បង្កើនការប្រុងប្រយត្ន័​​​លើក​កម្ពស់ថែរ​ក្សា​​សុខភាព​​ព្រោះពួកគាត់ក៍​បរិភោគចំណី​អាហារទាំង​នេះដែរ ។
​ លោក​អះអាងថា៖កន្លងមកគាត់ធ្លាប់​ទិញទំនិញ ខ្វះការត្រួតពិនិត្យធ្វើឲ្យទំនិញនោះហួសកាលកំណត់​ប្រើប្រាស់ពិបាកលក់ ហើយចំពោះគ្រឿសមុទ្រនេះបងប្អូនអាជីវករមិនមានឧបករធ្វើពិសោធន៍ទេ ជឿជាក់លើតែ​អ្នក​នាំ​​ចូល ដូចនេះសំណូមពរមន្ត្រីជំនាញនៅតាមព្រំដែនជួយមើលៗផង។
​ សូមបញ្ជាក់ថា៖នេះជាលើកទី៤ហើយដែលសាខាកាំកុងក្រូលបានធ្វើសកម្មភាពទៅលើការដាក់តាំងចំណី
អាហារលក់ចល័តរបស់បងប្អូនអាជីវករខ្មែ.ថៃ​​​ដែលជាកត្តាមួយបានបង្ហាញឲ្យឃើញពីការយកចិត្តទុក​ដាក់​ក្នុងការ​លើក​កំពស់សុខ​ភាព​ទាំងអស់គ្នានៅតាមទីប្រជុំជននិងទីជនបទ៕