មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងពង្រឹងគុណភាពវិស័យទេសចរណ៏នៅក្នុងខេត្ត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង ៖
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានណែនាំដល់សហគមន៍ តាមរមណីយដ្ឋានទេសចរណ៍ ដែលបានបង្កើតឡើងនៅតាមដងទន្លេសេសាន ឲ្យរៀបចំប្រពន្ធ័ការពារ សុវត្ថិភាព ដាក់ជាសញ្ញា បង្ហាញភ្ញៀវទេសចរ ពេលមកលេងឱ្យពួកគាត់មានការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុមានការប្រែប្រួលធ្វើឱ្យរបបទឹកឡើងចុះមិនទៀង។


លោកអ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា៖សហគមន៍ត្រូវតែរៀបចំនៅតាមរមនីយដ្ឋាននិមួយៗឲ្យមានតូបអង្គុយកំសាន្តរឹងមាំ មានឧបករណ៍ជិះលើទឹក ម្ហូបអាហារមានអនាម័យតម្លៃសមរម្យ កន្លែងលេង កំសាន្តក្នុងទឹក ត្រូវបោះបង្គោលដាក់ប៉មជាសញ្ញាការពារសុវត្ថិភាព។ លោកថា៖ការរៀបចំឲ្យមានបែបនេះបានជួយលើកកំពស់ដល់វិស័យទេសចរណ៏នៅក្នុងខេត្តរបស់យើង ហើយពេលភ្ញៀវចុះលេងទឹកនៅតាមទីកន្លែងនិមួយៗមានសុវត្ថិភាពល្អ។

ត្រូវតែមានជាប៉មនិយាយរួមទៅ មានកន្លែងប្រចាំការដើម្បីងាយស្រួល មើលភ្ញៀវដែលមកលេងទឹកពីព្រោះតំបន់រមណីយដ្ឋានយើងនៅតាមដងទន្លេសេសានភាគច្រើនជាតំនប់ទឹកអញ្ចឹងត្រូវបង្កើតក្រុមការងារដែលទទួលខុសត្រូវខ្ពស់ ត្រូវមើលប្រចាំ ត្រួតពិនិត្យដល់ភ្ញៀវទេសចរណ៍។


លោកទួនថាំងអ្នករៀបចំសហគមន៍អេកូទេសចរណ៍ជួរចាបក្នុងឃុំភ្លុកស្រុកសេសានបានទទួលយកការដាស់តឿននេះ ព្រោះកន្លងមកនៅរមណីយដ្ឋានមួយចំនួនពេលភ្ញៀវមកច្រើន ធ្លាប់មានបាក់រោងសង្កត់ភ្ញៀវម្ដងរួចមកហើយ។លោកថា៖បទពិសោធន៏នេះបានធ្វើឱ្យសហគមន៍កាន់តែមានការប្រុងប្រយ័ត្នដើម្បីការពារសុវត្ថិភាពជូនភ្ញៀ ដូចដែលមន្ទីរទេសចរណ៏ចង់បាន ហើយនៅឆ្នាំ២០១៩នេះសហគមន៍បានរៀបចំឱ្យមានកន្លែងអង្គុយកំសាន្តជាបីប្រភេទមានតូបក្រោមម្លប់ដើមឈើ-តូបលើទឹក-នឹងខ្ចុះបណ្តែតទឹកធ្វើជាក្បូនសរុបចំនួន១២០តូប។
(សំឡេង)ចំពោះសុវត្តិភាពយើងធ្វើបានមាំជាងមុនធ្វើមិចឱ្យភ្ញៀវមកអង្គុយធានាគុណភាព ហើយខាងទឹកវិញគឺយើងកំពុងតែរៀបចំដាក់កន្លែងហាមឃាត់ដើម្បីកុំឱ្យភ្ញៀវទៅលេងកន្លែងណាដែលមានគ្រោះថ្នាក់ដើម្បីសុវត្ថិភាពភ្ញៀវ យើងមានទូក មានកម្លាំងសម្រាប់ពេលចូលឆ្នាំនេះយើងមានកម្លាំងមើលខុសត្រូវលើសុវត្ថិភាពប្រជាពលរដ្ឋយើងដែលមកលេង ។
លោកស្រី ចូត ណារ៉ែន ភ្ញៀវទេសចរ ឧស្សាហ៍ទៅលេងតំបន់រមណីយដ្ឋាននេះ បាន គាំទ្រចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធ ដែលបានបង្កើតឱ្យមានរមណីយដ្ឋានទេសចរណ៍ នៅជិត ភូមិ ឃុំ ព្រោះវាបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយើងមកលេង មិនបាច់ធ្វើដំណើរទៅឆ្ងាយ ចំណាយថវិកាច្រើន ។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងឆ្នាំនេះនៅតាមដងទន្លេមានតំបន់ទេសចរណ៍ចំនួន៤កន្លែង ដូចជារមណីយដ្ឋាន-(ទឹកជួរចាប -បុប្ផាភ្លុក-កោះខេនឹង-និងកោះខ្សាច់)ជាដើម ដែលភ្ញៀវទេសចរណ៍ពេញនិយមមកលេងកំសាន្ត៕