រាជបណ្ឌិត្យសភាកម្ពុជាត្រៀមសិក្សាយន្តការមួយចំនួនដើម្បីលើកស្ទួយវិស័យកសិកម្មជាតិ

វិទ្យុជាតិកម្ពុជា​ ៖​ ដោយ​ អ៊ឹម ភិរក្សនារីរតនៈ៖

រាជបណ្ឌិត្យសភាកម្ពុជាត្រៀមសិក្សាពីយន្តការមួយចំនួនដើម្បីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករផងដែរ។ អ្នកយកព៍ត៌មានយើងធ្វើសេចក្តីរាយការណ៍
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជបណ្ឌិត្យសភានឹងបង្កើតក្រុមការងារចុះស្រាវជ្រាវពីតម្រូវការបន្លែត្រីសាច់របស់ប្រជាពលរដ្ឋហូបចុកប្រចាំថ្ងៃ ដើម្បីមានមូលដ្ឋានជំរុញអោយកសិកផលិតទៅតាមតម្រូវការមិនបាច់នាំចូលពីក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារនឹងសិក្សាពីប្រជាកសិករពីតម្រូវការចង់បានរបស់ពួកគេ ដើម្បីឈានទៅផលិតតាមតម្រូវការរបស់ប្រជាពលរដ្ឋ ហើយមានផលចំណេញខ្ពស់។
ឯកឧត្តមបានបញ្ជាក់ថា ផែនការចុះស្រាវជ្រាវនេះគឺស្របទៅនឹងគោលនយោបាយរបស់ រាជដ្ឋាភិបាលដែលកំពុងបានយកចិត្តទុកដាក់ខ្ពស់យ៉ាងខ្លំាងក្នុងការអភិវឌ្ឍវិស័យកសិកម្មនិងបានជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលព្រមទាំងបានជួយឲ្យបងប្អូនកសិករតាមជនបទមានប្រាក់ចំនូលកាន់តែប្រសើរ ។
ឯកឧត្តមបណ្ឌិត បានបន្តថា ការអភិវឌ្ឍន៍វិស័យកសិកម្ម មិនត្រឹមតែដោះស្រាយ បញ្ហាសន្តិសុខស្បៀង ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រភពចំណូល សម្រាប់ប្រជាជននៅជនបទនឹងតម្រូវការភ្ញៀវទេសចរទៀតផង។
សម្លេង«តើទឹកដោះគោប៉ុន្មានសាច់ប៉ុន្មានបន្លែប៉ុន្មានអង្ករប៉ុន្មាន យើងនឹងមានចំលើយដល់ភាគី ពាក់ព័ន្ធ អូតែលភោជ្ជនីយដ្ឋានប៉ុន្មានដែលត្រូវការ យើងនឹងសិក្សា៤ប្រទេស ម៉ាឡេស៊ី ថៃ វៀតណាម និងសឹង្ហបរី កសិផលនេះវាជួយដល់វិស័យទេសចរណ៍ដែល មោទនភាពខ្មែរ បើខ្មែរមាន១៦លាននាក់ហើយម្នាក់ញុំាតែដូងមួយផ្លែក្នុងមួយថ្ងៃ ហើយអស់១៦លានផ្លែដែរនោះ សូម្បីតែដូងកផ្លែមិនទាន់ដែរ»
សូមបញ្ជាក់ថា គម្រោងការសិក្សាពីតម្រូវការលើកកម្ពស់វិស័យកសិកម្មនេះ រាជបណ្ឌិត្យសភាពគ្រោងនឹងធ្វើឡើងនៅចុងនេះ ដោយនឹងសហការជាមួយក្រសួងកសិកម្មនិងស្ថាបន័ពាក់ព័ន្ធ៕