រដ្ឋមន្ត្រីការទេសរុស្ស៊ីនឹងធ្វើទស្សនកិច្ចប្រទេសសម្ព័ន្ធមិត្តអាស៊ីកណ្តាល

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ  ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងការបរទេស លោក ម៉ារីយ៉ាហ្សា ខារ៉ូវ៉ា បាននិយាយពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក សែរហ្គេ ឡាវរ៉ូវ (Sergei Lasrov )នឹងធ្វើទស្សនកិច្ចប្រទេសគៀរហ្ស៊ីស្ថាន , តាជីគី-ស្ថាន និង តួកម៉េគីស្ថាន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកុម្ភៈ ។

លោក ហ្សាខារ៉ូវ៉ា បានប្រាប់សន្និសីទកាសែតមួយថា នៅថ្ងៃសៅរ៍ និងថ្ងៃចន្ទសប្តាហ៍ខាងមុខនេះ លោក ឡាវរ៉ូវ នឹងជួបប្រធានាធិបតីគៀរហ្ស៊ីស្ថាន លោក Sooronbai  Jeenbekov និងរដ្ឋមន្ត្រីការបរទេស លោក Chyngyz Aidarbekov ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងរៀបចំសម្រាប់ទស្សន កិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅ គៀរហ្ស៊ីស្ថាន នៅឆ្នាំនេះ ។

លោក ឡាវរ៉ូវ បានគ្រោងចាកចេញទៅកាន់ប្រទេសតាជីគីស្ថាននៅយប់ថ្ងៃចន្ទ ។ ក្នុងប្រទេសតាជីគី-ស្ថាន លោកនឹងធ្វើកិច្ចចរចាជាមួយប្រធានាធិបតី លោក Emomali Rahmon និងរដ្ឋមន្ត្រីការបរទេសលោក Sirojiddin Muhriddin ដើម្បីរៀបចំកិច្ចប្រជុំកំពូលទ្វេភាគីមួយ ព្រមទាំងកិច្ចប្រជុំថ្នាក់ខ្ពស់ក្នុងឆ្នាំ ២០១៩ ។

រដ្ឋមន្ត្រីការបរទេសទាំងពីរក៏នឹងធ្វើការពិភាក្សាគ្នាផងដែរ ស្ថានការណ៍សន្តិសុខថ្នាក់តំបន់នឹងចុះ ហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការ រវាងក្រសួងរបស់ពួកគេ ។ នៅថ្ងៃអង្គារលោក ឡាវរ៉ូវ នឹងចាប់ផ្តើមធ្វើទស្សនកិច្ច២ថ្ងៃនៅតួកម៉េគីស្ថាន ដែលនៅទីនោះ លោក និងប្រធានាធិបតីតួកម៉េគីស្ថានលោក Kurbanguly Berdymukhamedov និងរដ្ឋមន្ត្រីការបរទេសលោក  Rashid Meredov នឹងពិភាក្សាគ្នាពីបញ្ហាអន្តរជាតិនិងតំបន់ដែលទាក់ទងដល់ផលប្រយោជន៍បណ្តាប្រទេសនៅ Caspian ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )