ប្រទេសចិនដើរតួនាទីកាន់ខ្លាំងឡើងៗនៅក្នុងផ្នែកសន្តិសុខក្នុងតំបន់

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ  ឆ្នាំ២០១៩ — មន្រ្តីការទូតកំពូលមួយរូបរបស់ប្រទេសចិន បានធ្វើការកត់សម្គាល់ជាសាធារណៈនៅ​សប្តាហ៍នេះនេះថា ប្រទេសរបស់លោក នឹងត្រូវដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត​នៅក្នុងឆ្នាំ​នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅកូរ៉េ និងការស្ថាបនានូវរបប​សន្តិភាព​មួយ។

លោក វ៉ាង យី ប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស បានសម្តែងពី​សេចក្តីសង្ឃឹមជឿជាក់ផងដែរថា កិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាម៉េរិក​លើកទី២ នឹងបង្កើត​បាន​ជាប្រយោជន៍ថ្មី និងមាន   សារៈសំខាន់បំផុត​។

តាមចំណងជើងនៃសុន្ទរកថារបស់លោកដែលបានបង្ហោះនៅលើគេហទំព័រ​របស់ខ្លួន​ថា នាឆ្នាំនេះ នឹងធ្វើជាឆ្នាំដ៏មានសារសំខាន់មួយ សម្រាប់ការនាំមកនូវ​របកគំហើញដ៏មាន​សារសំខាន់​មួយស្តីអំពីបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ លោកបាននិយាយបែបនេះ នៅ​ឯការទទួលនៃក្រសួងរបស់លោកសម្រាប់ពិធីចូលឆ្នាំថ្មីនេះ។

លោក​ វ៉ាងយ៉ី បាននិយាយថា នៅដើមឆ្នាំនេះ ប្រទេសចិននឹងបន្តដើម្បីបង្ហាញនូវ​សំណើ និងដំណោះស្រាយចិននានា ដោយព្យាយាមដើរតួនាទី​ឱ្យកាន់ខ្លាំងថែមទៀត នឹងធ្វើ​ការ​​ស្ថាបនា​ឱ្យកាន់តែធំ ដើម្បីដោះស្រាយនូវចំណុចក្តៅៗទាំងនៅក្នុងតំបន់ និងអន្តរជាតិ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )