ប្រទេសកាណាដានឹងកាត់បន្ថយមន្ត្រីប្រចំាស្ថានទូតក្នុងប្រទេសគុយបាបន្ទាប់ពីមានមន្រ្តីមួយរូបបានធ្លាក់ខ្លួនឈឺ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ   (៣១.០១.១៩)

គុយបា៖ ប្រទេសកាណាដាបានសម្រេចចិត្តនៅថ្ងៃពុធនេះ កាត់បន្ថយចំនួនមន្រ្តីក្នុងស្ថានទូតរបស់ខ្លួនក្នុងប្រទេសគុយបា បន្ទាប់ពីមានមន្ត្រីមួយរូបទៀតបានធ្លាក់ខ្លួនឈឺ ដែលធ្វើឲ្យចំនួនមន្ត្រីធ្វើការក្នុងស្ថានទូត បានធ្លាក់ខ្លួនឈឺ ដោយសាររោគសញ្ញាដ៏អាថ៌កំបំាង បានឡើងដល់ ១៤ នាក់ហើយចាប់តំាងពីឆ្នំា ២០១៧ មក ។

មន្រ្តីប្រទេសកាណាដា និងអាមេរិកដែលធ្វើការក្នុងស្ថានទូត ដំបូងបាននិយាយថា ពួកខ្លួនមានអារម្មណ៍វិលមុខ ឈឺក្បាល និងរកកលចង់ក្អួត កាលពីរដូវផ្ការីក ឆ្នំា ២០១៧ ។

សហរដ្ឋអាមេរិកបានកាត់បន្ថយចំនួនមន្ត្រីស្ថានទូតប្រចំាទីក្រុងឡាហាវ៉ាន ប្រទេសគុយបា ពីចំនួន ៥០ មកនៅ ១៨ នាក់ បន្ទាប់ពីមានមន្រ្តីជាង ២០ នាក់ មានជំងឺដែលមានសញ្ញាប្លែក ។
រដ្ឋាភិបាលប្រទេសគុយបាន បានសហការក្នុងការស៊ើបអង្កេតរកមូលហេតុនៃជំងឺនោះ ដែលគេមិនទាន់កំណត់បានថា ជាជំងឺ អ្វីនោះទេ ។