ការរងរបួសរបស់បាតុករអាវកាក់លឿងបានបង្កឲ្យមានបញ្ហាផ្នែកច្បាប់ចំពោះប៉ូលីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព  ឆាណែលញូវអេស៊ីយ៉ា  (៣១.០១.១៩)

បារាំង៖ ក្រុមសិទ្ធិមនុស្សមួយក្រុម  និងក្រុមសហជីពដ៏ធំមួយក្នុងប្រទេសបារំាង បានជួបជាមួយតុលាការជាន់ខ្ពស់របស់ប្រទេសបារំាង នៅថ្ងៃពុធនេះ  ដើម្បីទាមទារឲ្យក្រុមប៉ូលីសឈប់ប្រើគ្រាប់កៅស៊ូបាញ់ទៅលើបាតុករ   ដែលតាមពួកគេបានអះអាង  គឺបានធ្វើឲ្យបាតុករមួយចំនួនរងរបួស ។​

គេបានរិះគន់ប៉ូលីស  ដែលបានប្រើគ្រាប់កៅស៊ូបាញ់ទៅលើក្រុមបាតុករអាវកាក់លឿង  ដើម្បីស្តារសភាពការណ៍ឡើងវិញ  ក្នុងពេលមានការធ្វើបាតុកម្មតវ៉ាអស់រយៈពេល១០ សប្តាហ៍ប្រឆំាងនឹងរដ្ឋាភិបាលលោកម៉ាក្រុង  ហើយការបាញ់គ្រាប់កៅស៊ូនេះ  បានបង្ខំឲ្យក្រុមបាតុករ  បញ្ឈប់ការតវ៉ារបស់ខ្លួន ។

ក្រុមសិទ្ធិមនុស្សមួយក្រុម  និងក្រុមសហជីពដ៏ធំនោះ បាននិយាយថា មានមនុស្សរាប់សឹបនាក់បានរងរបួស ដោយសារគ្រាប់កៅស៊ូ ដែលប៉ូលីសបានប្រើ ។​