ចំនួនអ្នកស្លាប់កើនឡើងដល់៥៨នាក់ក្នុងការបាក់ទំនប់ទឹកនៅប្រេស៊ីល

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា   ឆ្នាំ២០១៩ — មនុស្សរាប់រយនាក់នៅកំពុងបាត់ខ្លួននៅឡើយដោយសារការបាក់ទំនប់ទឹកជីករ៉ែមួយ កាលពីថ្ងៃ សុក្រ ។ មនុស្ស៥៨នាក់រហូតមកដល់ពេលនេះបានស្លាប់ ហើយចំនួនអ្នកស្លាប់អាចកើនឡើង ។

តាមផ្នែកអគ្គិភ័យរដ្ឋឱ្យដឹងថា ពីក្នុងចំណោមជនរងគ្រោះ៥៨នាក់មាន១៩នាក់ត្រូវបានគេស្គាល់ អត្តសញ្ញាណ ។ មនុស្ស៣០៥នាក់ ដែលបាត់ខ្លួនមានពួកអ្នកស្រុក នៃតំបន់ដែលត្រូវបំផ្លិចបំផ្លាញនិងពួក កម្មករមកពីក្រុមហ៊ុនរ៉ែប្រេស៊ីល Vele ។

លោក Eduardo Angelo ប្រធានផ្នែកអគ្គិភ័យបាននិយាយពីថ្ងៃអាទិត្យថា ឱកាសនៃការរកឃើញពួកអ្នកនៅរស់ថែមទៀត ពីគ្រោះមហន្តរាយបាក់ទំបន់ទឹកកាលពីថ្ងៃសុក្រនេះ ប្រាកដជាមានស្តួចស្តើង ។ ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយអ្នកស្រុកនៃសហគមន៍ Corrego do Feigelo បាននិយាយថា ពេល វេលាកំពុងអស់ហើយ ។

លោក Angelo  បាននិយាយថា មានលទ្ធភាពនៃការរកឃើញមនុស្សដែលនៅរស់ ។ តែយ៉ាងណាក៏ដោយ អ្វីដែលគេបានសរសេរអំពីព្រឹត្តិការណ៍បែបនេះនឹងបង្ហាញឱ្យឃើញថា បន្ទាប់ពី៤៨ម៉ោង នៃកិច្ចប្រឹងប្រែងមកឱកាសនៃការរកឃើញពួកអ្នកនៅរស់ពិតជាមានស្តួចស្តើង ។ លោកបាននិយាយបន្ថែមថា តែយ៉ាងណាក៏ដោយយើងកំពុងធ្វើការជាមួយនឹងលទ្ធភាពនៃការរក ឃើញមនុស្សដែលនៅរស់ ។

រដ្ឋាភិបាលប្រេស៊ីលបានសន្យាធ្វើការស៊ើបអង្កេតឱ្យបានពេញលេញមួយ​​​ក្នុងរឿងនេះ។ ប្រធានា – ធិបតី លោក Jair Bolsonaro និងអភិបាលរដ្ឋ Minas Gerais លោក Romeu Zema បានជិះយន្តហោះ នៅពីលើតំបន់ដែលមានការប៉ះពាល់កាលពីព្រឹកថ្ងៃនោះ នឹងបានសន្យានូវកម្លាំងពលកម្ម ដើម្បីជួយដល់ការជួយ សង្គ្រោះ ព្រមទាំងប្រភពធនធាន ដើម្បីជួយធ្វើឱ្យតំបន់នេះរើបឡើងវិញ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )