អាមេរិកចោទប្រកាន់ក្រុមហ៊ុនហួវៃពីបទលួចបច្ចេកវិទ្យានិង​រំលោភលើការដាក់ទណ្ឌកម្ម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៩.០១.១៩)

អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកកាលពីថ្ងៃចន្ទបាន​ចោទប្រកាន់​ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដ៏ធំរបស់ចិន ឈ្មោះ ហួវៃក្នុងពីរករណីដែលនឹងអាចបង្កើនភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរដែលរួមមានទាំងករណីចាប់ខ្លួននាយកប្រតិបត្តម្នាក់របស់ហួវៃនៅប្រទេសកាណាដា តាមដីការបស់តុលាការអាមេរិកផងដែរ។

ក្រសួងយុត្តិធម៌អាមេរិកបានបង្ហាញការចោទប្រកាន់ចំនួន ១៣ ករណីប្រឆាំងនឹងក្រុមហ៊ុន ហួវៃដែលមានទាក់ទងនឹងនាយកប្រតិបត្តផ្នែកហិរញ្ញវត្ថុនិងជាកូនស្រីស្ថាបនិករបស់ក្រុមហ៊ុនដែលបច្ចុប្បន្នកំពុងនៅក្រៅឃុំក្នុងប្រទេសកាណាដា និងមាន ២ករណីទៀតពាក់ព័ន្ធនឹងការរំលោភលើទណ្ឌកម្មរបស់អាមេរិកលើប្រទេសអ៊ីរ៉ង់។

លើសពីនេះទៅទៀតការចោទប្រកាន់របស់សហរដ្ឋអាមេរិកនៅមានចំនួន ១០ ករណីទៀតដែលបានដាក់ប្តឹងទៅក្រុមហ៊ុនហួវៃ ​ ដែលមានពីរករណីទាក់ទងនឹងការលួចបច្ចេកវិទ្យារ៉ូបូតពីក្រុមហ៊ុនធី ម៉ូបែល ( T-Mobile) ។