ប្រមុខរាជរដ្ឋាភិបាលអះអាងថា កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ប្រមុខរាជរដ្ឋាភិបាលបានរំលឹកឡើងវិញនូវទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ នឹងបោះបង់ចោលដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលទាមទារអោយយើងរួមគ្នាការពារកុំអោយប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មី។
តាមរយៈបណ្ដាញ ហ្វេសប៊ូកផ្លូវការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញរូប១សន្លឹកសខ្មៅដែលយើងបានឃើញ គឺជាទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំផ្លាញ នឹងបោះបង់ចោលដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ ១៩៧៥-១៩៧៩ ។
សម្ដេច តេជោ ហ៊ុន សែនបន្តថាក្រោយពីកម្ពុជាមានសន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍអោយរីកលូតលាស់ទៅមុខឥតឈប់ឈរ។ យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាព អោយខាងតែបាន ដើម្បីកុំអោយប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មី។
សម្ដេច តេជោ ហ៊ុន សែនបានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង។