អនុរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង នឹងចូលរួមក្នុងវេទិកាសន្តិសុខ នៅប្រទេសសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩​ — យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ត្រូវបានសម្លាប់ និង ៤៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកពីរដងនៅវិហារកាតូលិកមួយ នៅទីក្រុង Jolo នៃខេត្តស៊ូលូភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃទី២៧ ខែមករា។

ការបំផ្ទុះគ្រាប់បែកពីរដងនេះ បានកើតឡើងបន្ទាប់ពីការប្រមូលផ្តុំគ្នាមួយនៅវេលាម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក)។ ជនរងគ្រោះភាគច្រើនជាកងទ័ពរដ្ឋាភិបាល និងជនស៊ីវិល ហើយមិនទាន់មាននរណាម្នាក់បានអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនោះទេ។

លេខាធិការនៃក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានតវ៉ាយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារនេះ ដោយលោកបាននិយាយថា លោកបានដឹកនាំកងទ័ពឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងធានាសន្តិសុខនៅតាមគ្រឹះស្ថានសាសនា និងតំបន់សាធារណៈនានា ដើម្បីទប់ស្កាត់ហានិភ័យនៃការវាយប្រហារ។

ការបំផ្ទុះគ្រាប់បែកនោះបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការផ្តល់សច្ចាប័នលើច្បាប់ សរីរាង្គ Bangsamoro (BOL) ដែលជាច្បាប់ថ្មីដែលបើកផ្លូវសម្រាប់ការបង្កើតតំបន់ស្វយ័តមួយសម្រាប់ជនជាតិម៉ូស្លីមហ្វីលីពីននៅមីនដាណាវ។

ទោះបីជាប្រជាជនម៉ូស្លីមបានអនុម័តច្បាប់ក៏ដោយ ក៏ខេត្តស៊ូលូដែលជាទីតាំងរបស់ទីក្រុង Jolo បានបោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាលស្វយ័ត។ គណៈកម្មការបោះឆ្នោតកាលពីពេលមុនបាននិយាយថា ច្បាប់នេះត្រូវបានផ្តល់សច្ចាប័នបន្ទាប់ពីទទួលបានសំឡេងគាំទ្រជាង ១,៥លានសំឡេង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)