មានការជឿនលឿនយ៉ាងសំខាន់ក្នុងកិច្ចចរចា ស.រ.អា តាលីបង់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា  ឆ្នាំ២០១៩ — តំណាងពិសេស ស.រ.អា សម្រាប់ការផ្សះផ្សាគ្នានៅអាហ្វហ្កានីស្ថាន Zalmay  Khalilzad បាននិយាយពីថ្ងៃសៅរ៍ថា ស.រ.អា និងពួកតាលីបង់អាហ្វហ្កានីស្ថាន បានធ្វើឱ្យមានការជឿនលឿនយ៉ាងសំខាន់ ស្តីពីបញ្ហាដែលចាំបាច់បន្ទាប់ពីការពិគ្រោះយោបល់គ្នារយៈពេល៦ថ្ងៃ ក្នុងប្រទេសកាតា ។

លោក Khalilzad  បាននិយាយនៅលើអាក់ខោន Twitter របស់លោកថា កិច្ចប្រជុំនេះឱ្យផលច្រើនជាង ដែលពួកគេបានធ្វើក្នុងពេលកន្លងមក ។ យើងបានធ្វើឱ្យមានការជឿនលឿនយ៉ាងសំខាន់ ស្តីពីបញ្ហាដែលចាំបាច់ ។

តែយ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរ នូវបញ្ហាមួយចំនួន ដែលបន្សល់ទុក ដើម្បីធ្វើបានសម្រេចដោយលោកនិយាយថា កិច្ចព្រមព្រៀងមួយគប្បីដាក់បញ្ចូលការសន្ទនាគ្នាមួយ ក្នុងរង្វង់ពួក អាហ្វហ្កានីស្ថាន ព្រមទាំងការឈប់បាញ់ដ៏ទូលំទូលាយមួយ ។ បន្ទាប់ពីកិច្ចប្រជុំជាមួយពួកតាលីបង់ ក្នុងទីក្រុងដូហា ប្រទេសកាតា មក បេសកជនអាម៉េរិក បានធ្វើដំណើរទៅកាន់ក្រុងកាប៊ុល ដើម្បីធ្វើការប្រឹក្សាគ្នាជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃប៉ុម ប៉ែវ (Mike Pompeo ) បាននិយាយពីថ្ងៃសៅរ៍ថា ក្រុង វ៉ាស៊ីងតោនយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីការស្វែងរកសន្តិភាពដោយរំលឹកឡើងវិញនូវគោលដៅនៃការការពារអាហ្វហ្កានីស្ថាន មិនឱ្យទៅជាកន្លែងមួយសម្រាប់អំពើភកម្មអន្តរជាតិ ក៏ដូចជាការនាំយកយោធាអាម៉េរិកទៅស្រុកវិញ ។

មានកងទ័ពអាម៉េរិកប្រហែល១៤.០០០នាក់ ដែលបច្ចុប្បន្នដាក់ពង្រាយនៅក្នុងប្រទេសអាហ្វហ្កា- និស្ថានហើយរដ្ឋការលោក ត្រាំ គេរាយការណ៍ថា ​មានផែនការយកពួគគេពាក់កណ្តាលទៅស្រុកវិញ ។ ចំនួនស្លាប់សមាជិកបុគ្គលិកអាម៉េរិក ក្នុងប្រទេសអាហ្វហ្កានីស្ថានមានលើស ២.៤០០ នាក់  ចាប់តាំងពីអាម៉េរិកចូលលុកលុយក្នុងប្រទេសនេះ ក្នុងឆ្នាំ ២០០១៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )