ឯកឧត្តម  Luo Shugang រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះទៅពិនិត្យមើលការដ្ឋានសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន នៅខេត្តសៀមរាប

AKP ខេត្តសៀមរាប ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ —

នៅក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាបកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម Luo Shugang រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិនដ៏ធំមួយ ដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ដែលក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បានបណ្ដាក់ទុនវិនិយោគជាង ៧០លានដុល្លារ សម្រាប់ការសាងសង់។

បើតាមការអោយដឹងពីតំណាងរបស់ក្រុមហ៊ុនបានអោយដឹងថា គម្រោងនេះ គ្រោងសាងសង់អោយរួចរាល់នៅត្រឹមឆ្នាំ២០២០ និងបើកអោយភ្ញៀវទេសចរចូលទស្សនាឈ្វេងយល់ពីវប្បធម៌ខ្មែរនិងចិន។

រូបថត៖ ឃុត សៅ