គិលានដ្ឋានកងពលតូចអន្តរាគមលេខ១២៨បានដាក់ឲ្យដំណើការប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦មករាឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖ខេត្តស្ទឹងត្រែង៖ គិលានដ្ឋានកងពលតូចអន្តរាគមលេខ១២៨ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង(អូពងមាន់) ត្រូវបានសម្ភោធដាក់ឲ្យដំណើការប្រើប្រាស់ ជាផ្លូវការនាព្រឹកថ្ងៃទី២៦មករា ដោយមានការអញ្ជើញចូលរួមពីឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។


លោកឧត្តមសេនីទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមលេខ១២៨បានបញ្ជាក់ថាគិលានដ្ឋានដែលត្រូវសម្ពោធជាផ្លូវការនាពេលនេះគឺជា សមិទ្ធិផល និងជាសក្ខីភាពនៃការគិតគូររបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតជូនដល់អង្គ ភាពអន្តរាគមន៏លេខ១២៨ តាមរយះរដ្ឋបាលរាជធានីំរាប់ប្រើប្រាស់ពិនិត្យព្យាបាលជំងឺជូនកងទព័ និងប្រជាពលរដ្ឋនៅតំបន់នេះនិងកាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ និងសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ។ គិលានដ្ឋាននេះចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២កុម្ភះឆ្នាំ២០១៨មានបណ្តោយ៣០ម៉ែត្រទទឹង៧ម៉ែត្រ,មានក្លោងទ្វា របងដែលចំណាយថវិកា ប្រមាណ៧ម៉ឺនដុល្លាអាមេរិកដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចគតិព្រឹទ្ធបណ្ឌិតតាម រយះរដ្ឋបាលរាជធានីភ្នំពេញ។


លោកឧត្តមសេនីទោបញ្ជាក់ថាបន្ទាប់ពីមានកិច្ចសហការល្អប្រសើរជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអង្គភាពសម្ពន្ធ័មេត្រីបានធ្វើអោយអង្គភាពកងពលតូចអន្តរាគមន៏លេខ១២៨ឈរជើងនៅតំបន់អូអាល័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដែលជាអង្គភាពទើបបង្កើតថ្មីមានការប្រែមុខមាត់ថ្មីទាំងការកសាងមូលដ្ឋានទព័និងហេដ្ឋារចនាសម្ពន្ធ័ក៏ដូចការលើកកំពស់ជីវភាពកងទព័និងគ្រួសារកងទព័។

បើតាមលោកឧត្តមសេនីទោ មៀច សាមុត បានអោយដឹងថាស្ថានភាពតាមបណ្តោយព្រំដែន ដែលអង្គភាព១២៨ឈរជើងមានលក្ខណៈល្អប្រសើរជាមួយភាគីឡាវ និងបានរួម ចំណែកធ្វើឲ្យតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៏និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងអាចធ្វើទំនាក់ទំនងរកគ្នាយ៉ាងល្អ ប្រសើរក្រោមអនុសាសន៨ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា ប្រទេសជាតិមួយខ្លាំង គឺខ្លាំងដោយសារកងទព័ហើយកងទព័សម័យនេះមិនខុសពីកងទ័ពសម័យមុនទេគឺក្នុងតួនាទីភារកិច្ច និងកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន។ ឯកឧត្តម បន្តថា ទោះបីកម្ពុជាជាប្រទេសតូច ប្រជាជនតិច ប៉ុន្តែជាភព្វ័សំណាងខ្ពស់ណាស់ដែលយើងមានកងទ័ពដ៏ស្មោះត្រង់ មានស្មារតី ស្នេហាជាតិ និងមានអគ្គមគ្គុទេសដឹកនាំដ៏ឆ្នើមគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខ។ជាមួយគ្នានេះ ទោះបីសង្គមជាតិយើងនាពេលបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ជម្លោះដែនអធិបតេយ្យមានសភាពស្ងប់ស្ងាត់ តំបន់ព្រំដែនមានការអភិវឌ្ឍន៏ និងជីវភាពប្រជាជលរដ្ឋមានការលើកកំពស់ ប៉ុន្តែយើងមិនអាចស្កប់ស្កល់នោះទេ យើងចាំបាច់ត្រូវតែបន្តរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៏សង្គមដូចសព្វថ្ងៃនេះ ហើយពិតណាស់យើងមិនអាចខ្វះបានឡើយនូវវត្តមានកងទ័ពដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់បំផុតដូច្នេះ បញ្ហាជីវភាពសុខទុក្ខកងទព័ និងសុខភាពគ្រួសារកងទ័ពគឺជាកត្តាដែលត្រូវយកចិត្តទុកដាក់ជាអាទិភាព។


សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានមកសួរសុខទុក្ខកងទ័ពនៅអង្គភាព១២៨ក្រោយពីបានចងសម្ពន្ធ័មេត្រីភាពជាមួយរាជធានីភ្នំពេញកាលពីថ្ងៃទី១៥កញ្ញាឆ្នាំ២០១៧ ហើយក៏ស្របគ្នានឹងដំណើរសួរសុក្ខទុក្ខវីរះកងទ័ពជួរមុខនៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៏លេខ៣,កងពលតូចអន្តរាគមន៏លេខ៩និងវរះនគរបាលការពារព្រំដែនលេខ៧៩៣ខេត្តព្រះវិហារផងដែរ។ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវបានផ្តល់ជូនអំណោយរបស់សម្តេចតេជោរួមមានថវិកា,មី,ទឹកស៊ីអ៊ីវ,ទឹកត្រី,ស្រាបៀរ,ប្រេងម៉ាស៊ូត,ប្រេងសាំង,អង្ករ,សង្ក័សី,ដែកគោលចំរុះ,រួមទាំងថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ៕