សម្ដេចតេជោ៖ កាលុបចោលអង្គភាពកាំសាប គឺដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃ​សេដ្ឋកិច្ចជាតិ នៅក្នុងក្របខ័ណ្ឌនៃការសម្រួលពាណិជ្ជកម្ម

AKP កំពត ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ — ជាមួយនឹងការប្រកាសលុបចោលនូវអង្គភាពភ្នាក់ងារនាចរ(កាំសាប)នោះ ប្រមុខរាជ​រដ្ឋា​​​​​ភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអះអាងថា កាលុប​ចោ​​ល​​អង្គភាពកាំសាប គឺដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិនៅក្នុង​ក្រប​ខ​ណ្ឌនៃការសម្រួលពាណិជ្ជកម្ម។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោ​ជិ​ត​ ប្រមាណជិត ១២០០​០​នា​ក់មកពីរោងចក្រសហគ្រាសចំនួន១២ នៅខេត្តកំពត ដែលធ្វើឡើងនាព្រឹកថ្ងៃ​សុ​ក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅ​រោង​ចក្រ POU C​HEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់​ត្រាចខាង​លិ​ច​ ស្រុកកំពង់​ត្រា​ច ខេត្តកំពត សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំក៏សូមផ្ដាំទៅថ្នាក់ដឹកនាំ និង​បុគ្គលិកកាំសាប ដែលបានបំពេញមុខងាររយៈពេល៤០ឆ្នាំរួចមកហើយ ក្នុងការ​នាំនាវា​ចូ​ល​​កំពង់ផែ ហើយឥឡូវដោយសារបច្ចុបុ្បន្នបច្ចេកវិទ្យាទំនើប ដែលនាវាអាចមានទំនាក់​ទំនង​បា​ន​ជាមួយកំពង់ផែនោះ ជម្រើសដែលយើងបានជ្រើសរើស គឺលុបចោលអង្គភាពកាំសាប ហើ​​​យ​ផ្ទេរបុគ្គលិកកាំសាបនេះទៅឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន ជាអ្នកគ្រប់គ្រង ដើ​ម្បី​​​បំពេញឱ្យផ្នែកនេះ ឬផ្នែកនោះទៅតាមតម្រូវការរបស់ក្រសួង ហើយនេះ មិនមែនជា​ការ​បណ្ដេ​ញ​​បងប្អូនទាំងនោះចេញពីក្របខ័ណ្ឌរដ្ឋនោះទេ។

សម្តេចតេជោ ហ៊ុន សែន ​បានថ្លែង​ឱ្យ​ដឹង​ដែរ​ថា ការលុបស្ថាប័នកាំសាបធ្វើឱ្យកម្ពុជា បាត់ចំណូលតែ​៥០ម៉ឺនដុល្លារប៉ុណ្ណោះក្នុ​ងមួយ​ឆ្នាំ ប៉ុ​ន្ដែ​​ការលុបនេះដើម្បីការរស់រាន និងភាព ប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ភាពសម្រួលពា​ណិ​​ជ្ជ​ក​ម្ម ដល់អ្នកវិនិយោគដែលមក រកស៊ីនៅ កម្ពុជា ក៏ដូចជាការប្រកួតប្រជែងសម្រាប់​ទាក់​ទា​ញ​វិនិយោគមកកាន់ប្រទេសយើង ដោយការ ផលិតនៅក្នុងប្រទេសយើងមានតម្លៃថោក ការ​ដឹក​ជញ្ជូននាំ​ចេញក៏តម្លៃថោកដូច្នេះភាព ប្រកួតប្រជែងរបស់យើងកាន់តែខ្ពស់។ នេះក៏ជាការ​ជូន​​សារទៅកាន់ធុរជន ដែលធ្វើការ វិនិយោគនៅកម្ពុជា និងមានគោលដៅ​មកស្វែង​រកការវិ​និ​យោ​គ​នៅកម្ពុជា។ ជាងនេះទៀត សម្ដេចក៏បានមានប្រសាសន៍ដែរថា  ម្សិលមិញខ្ញុំបាន​ធ្វើការ​សម្រេ​ច ចុះហត្ថលេខាលើ អនុក្រឹត្យបញ្ចប់វត្តមានកាំកុងត្រូលនៅតាមបណ្ដាមាត់ច្រកព្រំដែន​ទាំងអស់ ដើម្បីកាត់បន្ថយ ភាពសាំញ៉ាំនៃការនាំចេញនាំចូលនៃដំណើរការធ្វើធុរកិច្ច ហើយ​យើ​ង​​និងបន្តពិនិត្យតទៅ ទៀតទៅលើស្ថាប័នដែលឈរជើងនៅតាមមាត់ច្រកព្រំដែន។

សម្ដេចតេ​ជោ​ថ្លែងថា គោលដៅរបស់ខ្ញុំគឺទុកតែពីរស្ថាប័នទេ គឺនគរបាលអន្តោ ប្រវេសន៍ និងគយ។ ដូ​ច្នេះ​​បើយោងទៅលើចំណុចនេះ ផ្នែកកាំកុងត្រូលដែលធ្លាប់ មានវត្តមាន នៅទីនោះ ហើយប្រា​ក់​ចំណូលប្រមាណជា៣០លានដុល្លារអាម៉េរិកក៏នឹងត្រូវបាត់បង់ ក៏ប៉ុន្តែយើងសុខចិត្តបាត់បង់ តែ​ប្រាក់ចំណូល ដែលនៅក្នុងនោះរដ្ឋបាត់បង់ប្រាក់ចំណូល ប្រមាណជា៣០លានដុល្លារ តែវិ​ស័​​យ​ឯកជនគេថាគេនឹងចំណេញ ៤០លានដុល្លារអាម៉េរិក ព្រោះអ្វី គឺថាវិស័យឯកជនគេបង់ផ្លូ​វ​ការ​ចំនួន៣០លានដុល្លារអាម៉េរិក តែមិនផ្លូវការ ប្រមាណជា ១០លានដុល្លារអាម៉េរិក​បន្ថែម​ទៀ​ត។ អីចឹងទេបញ្ចប់វត្តមានរបស់កាំកុងត្រូល។ នេះជាសារទៅកាន់អ្នកវិនិយោគទាំ​ងឡា​យ​ថា ឱ្យនឹងនរចិត្តក្នុងការចាប់យកកំណែទម្រង់ ស៊ីជម្រៅផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល ដើម្បីដោះ​ស្រាយាបញ្ហា សម្រាប់ការប្រកួតប្រជែង ទៅលើទីផ្សារ៕

ដោយ ជឹម ណារី