ឯកឧត្តម យន្ត មីន ណែនាំឱ្យមន្ត្រីជំនាញពន្លឿនការសាងសង់ស្ថានីយ៍ចំរោះទឹកកខ្វក់ នៅក្នុងក្រុងព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖ ដោយលោកហោ សេងគ្រី

ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានណែនាំឱ្យមន្ត្រីជំនាញពន្លឿនការសាងសង់ស្ថានីយ៍ចំរោះទឹកកខ្វក់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ បរិស្ថាន និងបើកផ្លូវទឹកឱ្យហូរលឿន ជៀសវាងផលប៉ះពាល់ដោយការស្ទះទឹកបណ្តាលឱ្យលិចផ្លូវក្នុងក្រុងព្រះ សីហនុ ។

ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ការដ្ឋានសំណង់មួយចំនួនក្នុងក្រុងព្រះសីហនុ ដោយផ្តោតសំខាន់ទៅលើការរៀបចំប្រពន្ធ័អាងប្រតិកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលលូនោះ ឯកឧត្ដម យន្ត មីនបានណែនាំដល់ម្ចាស់ការដ្ឋានពាក់ពន្ធ័ ត្រូវសហការជាមួយអជ្ញាធរ មន្ត្រីជំនាញក្នុងការរៀបចំអាងប្រព្រឹត្តកម្ម ដាក់ប្រពន្ធ័លូបង្ហូរទឹក និងបានជំរុញ       មន្ត្រីជំនាញធ្វើការជួសជុលប្រពន្ធ័លូរំដោះទឹកតាមផ្លូវសាធារណៈ និងការសាងសង់ប្រពន្ធ័អាងស្តុកចម្រោះទឹកស្អុយទាំង ៤កន្លែងក្នុងក្រុងព្រះសីហនុ ឱ្យឆាប់រួចរាល់មុន   រដូវវស្សាចូលមកដល់នាពេលខាងមុខ។

គួរបញ្ជាក់ថា ដោយសារតែបច្ចុប្បន្ន មានការដ្ឋានខ្លះពេលចាក់ដីមិនមានរៀបចំប្រពន្ធ័លូបង្ហូរទឹកត្រឹមត្រូវ ដែលបញ្ហានេះនាំឱ្យកើតមានជំនន់ទឹកភ្លៀងជន់លិចផ្លូវ ឬលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅកន្លែងទំនាប ៕