រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឲ្យស្ថាប័នពាក់ព័ន្ធរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយដែលបំពុលសង្គម

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឲ្យស្ថាប័នពាក់ព័ន្ធរួមគ្នាប្រឆាំងព័ត៌​​មានក្លែងក្លាយដែលបំពុលសង្គម​​ដើម្បី​កុំអោយប្រជាពលរដ្ឋភ័ណ្ឌច្រឡំខុសពីការពិតនាំឲ្យមានផលវិបាក និងចលាចលក្នុងសង្គម។

ថ្លែងក្នុងពិធីសំណេះសំណាលដើម្បីអបអរសាទរខួបលើកទី៤០ឆ្នាំ នៃការចេញផ្សាយកាសែតកម្ពុជាលេខដំបូង នាព្រឹក​ថ្ងៃទី២៥ ខែមករានេះ នៅភោជនីយដ្ឋាមួយក្នុងរាជធានីភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌​មាន​បាន​មាន​ប្រសាសន៍ថា មន្ត្រីក្រសួងស្ថាប័នទាំងថ្នាក់ជាតិ នៅពេលមានព័ត៌មានមិនពិត​ពាក់ព័ន្ធទៅនឹងអង្គភាព​ខ្លួន​ត្រូវធ្វើការ​បក​ស្រាយ និងពន្យល់ឲ្យបានលឿន និងទាន់ពេលវេលាដើម្បីកុំឲ្យមានការសង្ស័យ និងយល់ច្រឡំ​ពីសំណាក់​មហាជន។

ឯកឧត្តមស្នើឲ្យមន្ត្រីព័ត៌មានគ្រប់ផ្នែកទាំងអស់រួមគ្នា ធ្វើការឲ្យ បានសកម្មថែមទៀត​ចំពោះមន្ត្រី​ក្រសួងព័ត៌​មានត្រូវ​តាម​ដាន និងថតទុកនូវព័ត៌មានដែលក្លែងក្លាយដែលធ្វើការវាយប្រហា​ខុសការពិតនាំ​ឲ្យប៉ះ​ពាល់ដល់​ប្រយោជន៍​ជាតិដើម្បីទុកជាឯកសាររៀបចំចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តមបានបញ្ជាក់ថា ការបន្សាបព័ត៌មានក្លែងក្លាយនៅក្នុងសង្គមនេះ មានសារះសំខាន់ដើម្បី​កុំអោយសាធារ​ណៈ​មតិយល់ខុសពីការពិត ខណះបច្ចុប្បន្នព័ត៌មានមិនពិតបានកើតឡើងច្រើនមានចរឹត​​ញុះញុងបង្កភាពហ្វឹក​​វនាំឲ្យមាន​ផល​វិបាកក្នុងសង្គម។

ក្នុងឱកាសនោះដែឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានរំលឹកអនុស្សាវរីយ៍ផ្អែមល្ហែម សាមគ្គីភាព និងមិត្តភាពឡើងវិញ ជាមួយសហការីជាអ្នកកាសែតកម្ពុជាប្រមាណ១៧០នាក់ ដើម្បីបង្ហាញពីការនឹងករលឹក និងដឹងគុណចំពោះមន្ត្រី​អ្នកសាព័ត៌​មានដែលបំរើការងារក្នុងវិស័យព័ត៌មានពីឆ្នាំ១៩៧៩មក។

សូមបញ្ជាក់ថា កាសែតកម្ពុជា គឺជាប្រព័ន្ធផ្សាយរបស់រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានចេញផ្សាយច្បាប់ទី១នៅថ្ងៃទី២៥ ខែមករាឆ្នាំ១០៧៩ពោលគឺត្រឹមតែ១៨ថ្ងៃបន្ទាប់ពីរំដោះបានភ្នំពេញពីរបបកម្ពុជាប្រជាធិបតេយ្យ៕