បេសកជននុយក្លេអ៊ែរអាម៉េរិក និងចិន​ជួបប្រជុំគ្នាស្តីអំពីកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ — ក្រសួងការបរទេសអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានក្រុមអ្នកចរចា​នុយក្លេអ៊ែររបស់អាម៉េរិក និង​ចិន បានជួបប្រជុំគ្នានៅក្នុងទីក្រុងវ៉ាស៊ីងតោននៅសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាពីការអភិវឌ្ឍថ្មីៗជាមួយកូរ៉េខាងជើង។​

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែកផ្សាយជា​មួយទីភ្នាក់ងារសារព័ត៌មានយន់ហាប់ថា កិច្ចប្រជុំនេះត្រូវបានគេធ្វើឡើងកាលពីថ្ងៃពុធ រវាង​អ្នកតំណាងពិសេស  អាម៉េរិកទទួលបន្ទុកកូរ៉េខាងជើង​លោក ស្តេបហ្វេន ប៊ីហ្កាន និងអនុរដ្ឋ​មន្រ្តី​ការបរទេសចិន លោក Kong Xuanyou ដើម្បីថ្លែងសុន្ទរកថាពីកិច្ចខិតខំប្រឹងប្រែងឆ្ពោះ​ទៅរក​​ការបញ្ចប់ទាំងស្រុង និងការរំសាយនុយក្លេ-អ៊ែររបស់កូរ៉េខាងជើងដែលបានត្រួតពិនិត្យ​យ៉ាង​ពេញលេញ។ ​

ផ្នែកការទូតនេះបានជំរុញទៅដល់ការធ្វើមិនឱ្យមានកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវទទួលបានការអូសទាញ​នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយរួមជាមួយ​នឹង​ផែនការនៃកិច្ចប្រជុំកំពូលលើកទី២ រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និង​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-   អ៊ុន​ នាចុងខែក្រោយនេះ។

ដំណើរទស្សនកិច្ចនាចុងសប្តាហ៍របស់លោក ប៊ីហ្កាន ទៅកាន់ប្រទេសស្វីសនេះ គឺក្នុង​គោលបំណងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូលនេះ ដែលស្ថិតនៅក្នុងកិច្ចប្រជុំ​លើក​ដំបូង​របស់លោក​ជាមួយអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក Choe Son-hui។

ក្រសួងការបរទេសបាននិយាយថា លោក ​ប៊ីហ្កាន​ បានចែករំលែកទស្សនៈគ្នាទៅវិញ​ទៅមក ជាមួយអនុរដ្ឋមន្រ្តីការបរទេស​លោក Kong ពីការប្តេជ្ញាចិត្តដែលបានបន្តរបស់អាម៉េរិក​ដើម្បីធ្វើឱ្យមានដំណើរការ ទៅលើកិច្ចផ្លាស់ប្តូរកិច្ចទំនាក់ទំនងគ្នា អាម៉េរិក-កូរ៉េខាងជើង ព្រមទាំង​ការបង្កើតនូវសន្តិភាពមួយនាពេលថ្មីៗនេះ នៅលើឧបទ្វីបកូរ៉េ ដោយស្របជាមួយ​នឹង​ដំណើរការ លើការបញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរនោះ ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )