ស៊ុលតង់អាប់ឌុលឡា ត្រូវបានតែងតាំងធ្វើជាស្តេចថ្មីរបស់ប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩  ទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama  រាយការណ៍ថា សន្និសីទអ្នកគ្រប់គ្រងរបស់ប្រទេសម៉ាឡេស៊ី បានតែងតាំង ស៊ុលតង់ អាប់ឌុលឡា ស៊ុលតង់ អាម៉ាដ សា ( Sultan Abdullah Sultan Ahmad Shah  ) ជាស្តេចទី១៦ របស់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍ដែលនឹងធ្វើជាប្រមុខតាមច្បាប់រដ្ឋធម្មនុញ្ញ ។

ស៊ុលតង់ អាប់ឌុលឡា នឹងត្រូវគេប្រគល់តំណែងជាផ្លូវការធ្វើជា ស្តេច ឬ   Yang di- Pertuan Agong  នៅថ្ងៃទី៣១ ខែមករា ដែលជំនួសអ្នកកាន់តំណែងមុនរបស់ព្រះអង្គ គឺ ស៊ុលតង់ មូហាមម៉ាដ  V (Sultan Muhammad V ) នៃរដ្ឋកេឡង់តង់ ដែលបានលាលែងពីតំណែងកាលពីថ្ងៃទី ៦ ខែមករា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )