ការផ្អាកការងារររបស់រដ្ឋការអាមេរិកនៅតែបន្តព្រោះផែនការកសាងជញ្ជាំងព្រំដែនរបស់លោកត្រាំបរាជ័យ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៥.០១.១៩)

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានរារំាងផែនការ​បើកឲ្យដំណើរការឡើងវិញនូវស្ថាប័នរដ្ឋាភិបាលដែលបានបិតទ្វារឈប់ធ្វើការដែលនេះជាការបរាជ័យថ្មីទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការផ្អាកការងាររបស់រដ្ឋាភិបាលរយៈពេលជាងមួយខែមកហើយ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ត្រាំបានបង្ហាញថាលោកអាចគាំទ្រសំណើថ្មី ​បានប្រសិនបើសំណើនោះមានរួមបញ្ចូលផ្នែកសន្តិសុខព្រំដែន។

ការជាប់គាំងក្នុងសភានេះ បានធ្វើឲ្យសភានិងលោកប្រធានាធិបតីមានការអាក់អន់ចិត្ត និងទាល់គំនិតនៅពេលដែល​មន្ត្រីរដ្ឋ​រាប់ពាន់នាក់​ត្រូវខកខានមិនបានទទួលប្រាក់ខែ ជាលើកទី ពីរទៀត ។

ការផ្អាកការងាររបស់រដ្ឋាភិបាលបានបន្តដល់ថ្ងៃទី ៣៤ ហើយដោយមន្រ្តីរដ្ឋការមិនបានទទួលប្រាក់ខែនៅទូទាំងប្រទេសនិងនៅក្រៅប្រទេសហើយផលប៉ះពាល់ដ៏អាក្រក់នេះបានប៉ះពាល់ដល់មនុស្សរាប់លាននាក់បន្ថែមទៀត។