សមាជិកសភាប្រទេសរុស្សីបោះឆ្នោតគាំទ្រការហាមឃាត់ការផ្សាយព័ត៌មានក្លែងក្លាយដែលប្រមាថអាជ្ញាធរ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២៥.០១.១៩)

រុស្ស៊ី៖ សមាជិកសភារបស់ប្រទេសរុស្សី នៅថ្ងៃព្រហស្បតិ៍នេះ បានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់មួយដែលសម្រេចដាក់ពន្ធនាគាររហូតដល់ ១៥ ថ្ងៃ​ចំពោះការសរសេរផ្សាយតាមអនឡាយនូវព័ត៌មានដែលប្រមាថអាជ្ញាធរនិងគាំទ្រសេចក្តីស្នើច្បាប់មួយទៀត ហាមឃាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលជាវិធានការមួយ គណៈបក្សប្រឆំាងនិយាយថាមានគោលបំណងបិទការបញ្ចេញមតិរបស់ក្រុមប្រឆំាង ។

ច្បាប់ទំាងពីរនេះ បានឆ្លងកាត់សម័យប្រជុំលើកទីមួយ នៃការប្រជុំចំនួនបីលើករបស់សភាជាន់ទាបប្រទេសរុស្សី ដែលមានសមាជិកចំនួន ៤៥០​ រូប ហើយក្នុងពេលនោះមានសមាជិកសភាចំនួន ៣៣២ បោះឆ្នោតគាំទ្រច្បាប់ទីមួយ និងចំនួន ៣៣៦ ​បោះឆ្នោតគាំទ្រច្បាប់ទីពីរ ។

ប្រទេសរុស្សី បានដាក់ចេញច្បាប់ប្រើប្រាស់អ៊ិនធឺណិតដ៏តឹងរឹង ក្នុងរយៈពេល ៥ ឆ្នំា កន្លងមកនេះ ។