សហរដ្ឋអាមេរិកបញ្ជាឱ្យអ្នកការទូតមួយចំនួនរបស់ខ្លួនចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៥.០១.១៩)

វ៉េណេស៊ុយអេឡា៖ កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលអាមេរិកមួយចំនួនចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា ហើយបាននិយាយថាពលរដ្ឋអាមេរិកគួរតែពិចារណាចាកចេញពីប្រទេសនេះ ។ករណីនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់អ្នកនយោបាយបក្សប្រឆាំងថាជាប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា ។

លោកប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូបានផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុងវ៉ាស៊ីនតោននិងបានផ្តល់យៈពេល ៣ ថ្ងៃឱ្យបុគ្គលិកស្ថានទូតអាមេរិកដើម្បីចាកចេញពីប្រទេសវ៉េណេស្វេឡាបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំនៅថ្ងៃពុធនេះបានប្រកាសទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំងលោកវ៉ន វ៉ាឌូ​ថាជាប្រធានាធិបតីរបស់ប្រទេសវ៉េណេស្វេឡា ។

នៅក្នុងការប្រកាសអាសន្នមួយនេះស្ថានទូតអាម៉េរិកប្រចាំនៅទីក្រុងការ៉ាកាសបាននិយាយថាបុគ្គលិករដ្ឋាភិបាលអាមេរិកដែលគ្មានការចាំបាច់ត្រូវបញ្ជាឱ្យចាកចេញពីប្រទេសវ៉េណេស្វេឡាហើយពលរដ្ឋអាមេរិកផ្សេងទៀតគួរតែពិចារណា​ចាកចេញនៅពេលណា ព្រោះទាន់នៅមានជើងហោះហើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។