សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះ សំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់នៅខេត្តកំពត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

  នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។
ពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ និយោជិតនៅថ្ងៃនេះ គឺជាជំនួបលើកទី២សម្រាប់ឆ្នាំ២០១៩   ដែលប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambo dia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្ត កំពត។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ ឲ្យដឹងថា រោងចក្រទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ និយោជិត បានជួបសំ ណេះសំណាលជាមួយសម្តេចតេជោនាយករដ្ឋ មន្ត្រីនៅថ្ងៃនេះ មកពីខេត្តកំពតចំនួន១១ ក្នុងនោះាក្រុងកំពតចំនួន២ មានកម្មករ និយោជិត ១,១៥៩នាក់, ស្រុកទឹកឈូចំនួន៤ មានកម្មករនិយោជិតចំនួន ៤,៣២០នាក់, ស្រុកកំពង់ត្រាចចំនួន២ មានកម្មករយាជិតចំនួន ២,៨៨៣នាក់, ស្រុកបន្ទាយមាសចំនួន១ មានកម្មករនិយោជិតចំនួន ៨៥៩នាក់, ស្រុកដងទង់ចំនួន១ មានកម្មករ និយោជិតចំនួន ១,៦២៩នាក់, កសិដ្ឋានចំការចេកស្រុកឈូកចំនួន១ មានកម្មករ និយោជិតចំនួន ៨៥៨នាក់ និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១ មានកម្មករ និយោជិតចំនួន ៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩, ថៃចំនួន១ និងខ្មែរចំនួន២ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៣, ដេរកូនបាល់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ចំនួន៣, កសិ ដ្ឋានចំការចេកនាំចេញចំនួន១, កសិដ្ឋានដំណាំម្រេចនាំចេញចំនួន១ និងវារីអគ្គិសនីចំនួន១។

បើតាមឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ផលិត ផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ខេត្តកំពត ធ្លាប់ជាតំបន់សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម បច្ចុប្បន្នបានក្លាយជាខេត្តដែលមានការទាក់ទាញវិនិយោគវិស័យឧស្សាហ កម្ម និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ។ ជា ពិសេសជាខេត្ត ដែលមានសក្តានុពលក្នុងការអភិវឌ្ឍឧស្សាហកម្មធុនធ្ងន់ រួមមាន វារីអគ្គិសនី ផលិតស៊ីម៉ង់ត៍ ជាតំបន់កសិកម្ម មានដីប្រកប ដោយជីវជាតិពិសេស ដែលអាចផលិតដំណាំល្បី ល្បាញលើពិភពលោកដូចជា ម្រេចកំពត ធូរ៉េន កំពត ដូងកំពត ចេកសម្រាប់នាំចេញ។ល។
ឯ.ឧ អ៉ិត សំហេង បានអះអាងថា មកដល់ ពេលនេះ មានសហគ្រាស គ្រឹះស្ថានចំនួន៤៤០ មានកម្មករ និយោជិត ១៦,១២៥នាក់ ទទួលបានប្រាក់ឈ្នួលសរុបចំនួន ៥៥លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦ មានកម្មករនិយោជិតចំនួន ៥,៤៣១នាក់ ដែលមានប្រាក់ឈ្នួលសរុបជិត ១៨លានដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងទៀតថា សមិទ្ធ ផលខាងលើនេះ គឺជាជោគជ័យនៃគោលនយោ បាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពី មុខរបរនិងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៧ មកដល់ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩ សម្តេចតេជោហ៊ុន សែន បានជួបប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម កម្មករ និយោ ជិតទាំងក្នុង និងក្រៅប្រព័ន្ធ ចំនួន ៦៣ លើក ដែលមានអ្នកចូលរួមសរុបជិត ៩១ម៉ឺននាក់ ។