សម្ដេចតេជោ ហ៊ុន សែន៖ កម្លាំងប្រដាប់អាវុធត្រូវតែកម្ចាត់ចោលនូវ​ទង្វើណាក៏ដោយ ដែល​ប៉ុនប៉ងដណ្ដើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យក្រៅការបោះឆ្នោត

AKP ភ្នំពេញ​ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងនៅ​ចំ​ពោះមុខ​កងទ័ពរាប់ពាន់នាក់ថា ជាមួយនិងការប្រឆាំងភេរវកម្ម យើងត្រូវតែកម្ចាត់ចោលជាប​ន្ទា​ន់ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយដែលប៉ុនប៉ងដណ្ដើមអំណាចក្រៅប្រ​ព័ន្ធ​ប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ព្រោះថាការបង្កើតឡើង​នូវ​កង​កម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាលគ្រប់ថ្នាក់ គឺដើម្បីសំដៅការពាររដ្ឋ ដូច្នេះមិនត្រូវទុក​ឱ្យ​អ្នក​ណាមួយមកបំផ្លាញចោលរដ្ឋនោះទេ។ក្នុងពិធីខួបអនុស្សាវរីយ៍២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធព​ល​ខេមរភូមិ​ន្ទ ( ២៤ មករា ១៩៩៩-២៤ មករា ២០១៩ ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំ​​ច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន​កងទ័ព​ជើ​ងគោក ស្ថិតក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោនាយក​រដ្ឋ​មន្ត្រី​បានរម្លឹកភារកិច្ច១០យ៉ាង ដល់កង​យោធពល​ខេមរភូមិន្ទដែលត្រូវយកចិត្តទុកដាក់ ដែល​ក្នុ​ង​​នោះមាន៖ ទី១. ត្រៀមខ្លួនជាស្រេចការពារឯករាជ្យអធិបតេយ្យជាតិ បន្តអនុវត្តន៍ឱ្យបាន​ខ្ជា​ប់​ខ្ជួ​ន​​​នូវខឿនការពារជាតិរបស់ប្រជាជន។ ទី២. កងទ័ពត្រូវរួមជាមួយកម្លាំងផ្សេងទៀតរក្សា សន្តិ​ភា​​ព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្ត​ន៍នយោបាយ ភូមិ​ឃុំ​មា​ន​សុវត្ថិភាព ប្រយុទ្ធប្រឆាំងជាមួយចោរកម្ម គ្រឿងញៀន ការជួញដូរមនុស្ស និងអំពើ​អស​កម្ម​ផ្សេ​ងៗ។ ទី៣. ខិតខំប្រយុទ្ធប្រឆាំងនិងភេរវកម្ម និងវាយកម្ទេចចោលឱ្យបានទាន់ ពេល​វេលានូវ​ឧបាយកលបដិវត្តពណ៌ ដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈ មធ្យោបាយ​មិន​ប្រ​ជាធិបតេយ្យ និងផ្ទុយជាមួយនឹងរដ្ឋធម្មនុញ្ញ។ កម្លាំងប្រដាប់ អាវុធមានភារកិច្ចការពាររដ្ឋ ដូ​ច​​នេះមិនមានពាក្យអព្យាក្រឹត្យជាមួយពួកឧទ្ទាម ទាំងពួកឧន្ទាមក្នុងព្រៃ និង​ឧន្ទា​ម​ទី​ក្រុងនោះ​ទេ​។ ទី៤. ស្នើឱ្យកងទ័ពទាំងអស់ ចូលរួមជាមួយកម្លាំងផ្សេងទៀត ដើម្បីជួយដល់ប្រជាជន ពិ​សេ​សពេលដែលមានគ្រោះ មហន្តរាយកើតឡើង។ ទី៥. កងទ័ពត្រូវគាំទ្រដល់កម្លាំងអនុវត្ត​ន៍ច្បា​ប់​ ដើម្បីធានាទៅដល់ការ ការពារព្រៃឈើ ជលផល និងធនធានធម្មជាតិដទៃទៀត។ ទី៦. កង​ក​ម្លាំង​ប្រដាប់អាវុធគ្រប់ ប្រភេទទាំងអស់ត្រូវគាំទ្រដល់ការប្រមូលថវិកាជាតិ ទាំងថ្នាក់ជាតិ ទាំង​ថ្នាក់​ក្រោមជាតិ។ ទី៧. ខិតខំពង្រឹងវិន័យកងទ័ព បង្កើនសមត្ថភាពលើគ្រប់ផ្នែក។ ទី៨. ត្រូវ​យ​ក​ចិត្ត​ទុកដាក់ថែទាំ សម្ភារយុទ្ធោបករណ៍គ្រប់ប្រភេទទាំងអស់ ដែលជាគ្រឿងបំពាក់​សម្រាប់​កង​ទ័​ព ដោយត្រូវធ្វើការត្រួតពិនិត្យជាប់ជាប្រចាំ។ ទី៩. យកចិត្តទុកដាក់ដល់ជីវភាពកងទ័ព ដូច​ជា​​ជម្រកស្នាក់នៅ ចំណីអាហារ សម្ភារ ត្រូវផ្គត់ផ្គង់សព្វបែបយ៉ាងសម្រាប់កងទ័ព ជាពិសេស​ត្រូ​វបង្កើនការសាងសង់ផ្ទះដល់កងទ័ពដែលកំពុងឈរជើងតាមព្រំដែន និងផ្តល់សេវាថែ​ទាំសុ​ខ​​ភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងទី១០. កងទ័ពត្រូវដើរតួនាទីជា អ្នក​ការ​​ទូតយ៉ាងសំខាន់ជាមួយប្រទេសជិតខាង គឺរក្សាទំនាក់ទំនងជាមួយមិត្តចាស់ និងបង្កើន​ទំ​នា​ក់ទំទងនិងសហប្រតិបត្តិការល្អជាមួយដៃគូថ្មីៗជាមួយអង្គភាពប្រទេសជិតខាង តាមរយៈ​ការ​ផ្លា​ស់​ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងតាមរយៈការផ្លាស់ប្តូរចំណេះដឹង និងយុទ្ធវិធីផ្សេងៗ​ជា​មួយយកងទ័ពនៃបណ្តាប្រទេសនានា។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល​ខេ​មរ​ភូ​មិ​ន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ថ្លែងថា បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកង​យោ​ធ​ពល​ខេមរភូមិន្ទ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែមករាឆ្នាំ១៩៩៩ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/២១ រួមជាមួយថ្ងៃបង្កើតអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោ​យ​នា​ពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ត្រូវបានព្រះមហាក្សត្រ​នៃព្រះ​រាជា​ណា​ចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ​មេបញ្ជាការ​កង​ទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន ជាមេបញ្ជាការរង​និង​ជា​នាយសេនាធិការ រួមជាមួយមេបញ្ជាការរងកងទ័ពជើងគោកមួយចំនួនទៀត។ជាក់ស្តែង ក​ង​​​ទ័ពជើងគោកមានកំណើត រួមជាមួយនឹងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទមកម្ល៉េះ គឺថ្ងៃ​ទី​០​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ តែមិនធ្លាប់មានបញ្ជាការដ្ឋាន​សម្រាប់ដឹកនាំគ្រប់គ្រងបញ្ហានោះទេ រហូ​ត​​មកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ទើបមានការបង្កើតឡើងនូវបញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោកនេះ ដែលស្របទៅតាមគោលនយោបាយក្នុង និងក្រៅប្រទេសរបស់កម្ពុជា គឺការស​មា​ហរណកម្មកម្ពុជាទៅក្នុងសហគមន៍ក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុង​ឋានៈ​ជាស​មាជិ​កនៃសហគមន៍អាស៊ាន ក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្គ្រាមដ៏រ៉ាំរៃរបស់ខ្លួន និង​បា​ន​ក្លាយទៅជាកោះសន្តិភាពនៅអាស៊ី។ ​ការបង្កើតឡើងបញ្ជាការដ្ឋានកងទ័ព​ជើងគោក​នា​គ្រា​​​នោះ គឺជាពេលវេលាមួយដ៏លំបាកស្មុគស្មាញជាទីបំផុត ដោយសារតែពេលនោះ កម្ពុ​ជា​ទើប​បានបញ្ចប់សង្គ្រាមស៊ីវិល ២៦ថ្ងៃ ក្រោយការអនុវត្តដោយជោគជ័យ​នូវនយោបាយ​ឈ្នះ​ឈ្នះ​ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃដែលកម្លាំងជម្លោះគ្រប់ភាគីទាំងអស់ បានវិលមក​រួម​រស់​ជាមួ​យ​សង្គមជាតិវិញ៕

ដោយ ជឹម ណារី