មេដឹកនាំកូរ៉េខាងជើងនិយាយថា លោកនឹងធ្វើឱ្យប្រសើរឡើងជាជំហានៗ ឆ្ពោះទៅរកគោលដៅដែលបានព្រមព្រៀងគ្នាជាមួយអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៤  ខែមករា ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា​ មេដឹកនាំ​កូរ៉េខាង​ជើងលោក គីម ជុង-អ៊ុន បាននិយាយថា លោកនឹងធ្វើឱ្យកាន់តែប្រសើរឡើងជា​ជំហានៗ ឆ្ពោះទៅរកគោលដៅដែលលោកបានអនុម័តជាមួយអាម៉េរិក។

តាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA) បានឱ្យដឹងថា លោក គីម បានសំដែង​នូវ​ការពេញចិត្ត​ផងដែរ​ដោយមានលិខិតផ្ទាល់ខ្លួនមួយ បានផ្ញើមកពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ​​ ហើយបាននិយាយលើកឡើងអំពីលោក សម្រាប់ការប្តេជ្ញាចិត្តមិនធម្មតា​មួយរបស់លោក ព្រមទាំងនឹងត្រូវដោះស្រាយនូវបញ្ហាប្រឈមមុខដាក់គ្នានៃប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំកំពូលលើកទី២ ដែលប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះរបស់ពួកគេ។

KCNA បាននិយាយថា លោកបានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំ​មួយ​ជាមួយ គណៈប្រតិភូមួយក្រុម​ ដែលបានធ្វើទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅទីក្រុង​វ៉ាស៊ីង​តោន ដែលនាំទៅដល់កិច្ចព្រមព្រៀងមួយថា នឹងធ្វើកិច្ចប្រជុំកំពូលលើកទី២ រវាងលោក​ គីម និងលោក ត្រាំ នាចុងខែកុម្ភៈ ខាងមុខនេះ។

KCNA បាននិយាយទៀតថា លោក គីម ជុង-អ៊ុន បាននិយាយថា យើងនឹងជឿជាក់​លើមធ្យោបាយវិជ្ជមាននៃការគិតគូរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានរងចាំដោយ​អត់ធ្មត់ និងដោយមានជំនឿជាក់​រួមគ្នាជាមួយអាម៉េរិក​ ដោយធ្វើឱ្យប្រសើរឡើងជាជំហានៗ​ឆ្ពោះ​ទៅរកគោលដៅ​នឹងត្រូវបានគេអនុម័តដោយប្រទេសទាំងពីរ​កូរ៉េខាងជើង និងអាម៉េរិក។

KCNA បានបន្ថែមថា លោក ត្រូវបានបង្ហាញដោយ លោក គីម យ៉ុង-ចុល នូវលិខិត​ផ្ទាល់ខ្លួនមួយ ដែលបានផ្ញើដោយ​លោក ដូណាល់ ត្រាំ មេដឹកនាំកំពូលរូបនេះ បានសំដែង​ការ​ពេញចិត្តយ៉ាងខ្លាំង។ លោកបាននិយាយដោយគូសបញ្ជាក់ពីប្រធានាធិបតីលោក ត្រាំ សម្រាប់​ការសំដែងពីការប្តេជ្ញាចិត្តមិនធម្មតារបស់លោក​ ហើយនឹងសម្រាប់ដោះស្រាយបញ្ហា ដែល​មានផលប្រយោជន៍ដ៏ធំធេងនេះ នៅក្នុងកិច្ចប្រជុំកំពូល កូរ៉េខាងជើង-អាម៉េរិក លើកទី២នោះ ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល  )