ការបាញ់ប្រហារក្នុងរដ្ឋហ្លូរីដាធ្វើឲ្យមនុស្សចំនួន៥នាក់បានស្លាប់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៤.០១.១៩)

អាមេរិក៖ មនុស្ស ៥ នាក់បានស្លាប់ នៅថ្ងៃពុធនេះ បន្ទាប់ពីខ្មាន់កំាភ្លើងម្នាក់បានបាញ់នៅក្នុងធនាគារមួយកន្លែងក្នុងទីក្រុង ស៊ីប្រីង រដ្ឋហ្លូរីដា សហរដ្ឋអាមេរិក​ ។

ប៉ូលីសក្នុងទីក្រុងនោះ បានឲ្យដឹងថា មានមនុស្សជាច្រើននាក់ ត្រូវខ្មាន់កំាភ្លើងម្នាក់បាញ់ចំហើយខ្មាន់កំាភ្លើងដែលមានអាយុ ២១ ឆ្នំា បានប្រគល់ខ្លួនឲ្យប៉ូលិសបន្ទាប់ពីប៉ូលីសបានឡោមព័ទ្ធធនាគារនោះ ។

រដ្ឋហ្លូរីដា ក្នុងសហរដ្ឋអាមេរិក មានការបាញ់ប្រហារជាច្រើនកើតឡើង ក្នុងរយៈពេលប៉ុន្មានឆ្នំានេះ ។កាលពីខែ​កុម្ភៈ​ ឆ្នំា ២០១៨ យុវជនម្នាក់ បានបាញ់សម្លាប់មនុស្សអស់ចំនួន ១៧ នាក់នៅក្នុងសាលាមួយក្នុងសង្កាត់ ផាកឡិន និងកាលពីខែ មិថុនា ឆ្នំា ២០១៦ខ្មាន់កំាភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សអស់ចំនួន ៤៩ នាក់ នៅក្នុងក្លឹបរាត្រីមួយក្នុងសង្កាត់ អ័រឡង់ដូ។