សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ធ្វើពិសោធន៍ចំណីអាហារ១៣៨មុខដើម្បីស្រាវជ្រាវរកសារធាតុគីមី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គឹមហឿនប្រចាំខេត្តស្ទឹងត្រែង ៖

សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣មករាឆ្នាំ២០១៩ សហការជាមួយសមត្ថកិច្ចជំនាញ ចុះ ពិនិត្យនិងយកបន្លែបង្ការ-ផ្លែឈើនិងប្រហិតត្រី សាច់ បង្គា បង្កង់ សរុបចំនួន១៣៨មុខ ទៅធ្វើពិសោធន៍ រកសាធាតុគីមី ដើម្បីបង្ហាញពីចំណីអាហារមានគុណភាព កុំឲ្យប្រជាពលរដ្ឋទិញយកទៅ បរិភាគមានផលប៉ះពាល់ដល់សុខភាព។


លោក គឹម ប្រុស ប្រធាន សាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ សកម្មភាពចុះធ្វើពិសោធន៍ចំណីអាហារនេះធ្វើឡើងនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងដោយធ្វើពិសោធន៍ រកឲ្យឃើញនូវហេតុផលច្បាស់លាស់កុំឲ្យដូចពាក្យអាចាមរាមរបស់ប្រជាពលរដ្ឋ និងអ្នកបរិភោគចំណីអាហារមួយចំនួននាំគ្នាលើកឡើ់ងថា បន្លែនេះ បន្លែនោះ ចំណីអាហារ ត្រីសាច់និងផ្លៃឈើផ្សេងៗ មានផ្ទុកសារធាតុគីមី។

លោកបញ្ជាក់ថា៖កន្លងមកមន្ត្រីជំនាញបានផ្សព្វផ្សាយនិងអប់រំឲ្យបងប្អូនអាជីវករយកចិត្តទុកដាក់គ្រប់បែបយ៉ាងពិនិត្យពីកាលបរិច្ឆេទរបស់ទំនិញ-ការវេចខ្ចប់-និងការថែរក្សាទំនិញ-ការរៀបចំដាក់តាំងលក់ត្រូវមានអនាម័យជាប្រចាំក្នុងមួយខែម្តងដើម្បីលើកកំពស់សុខភាពទាំងអស់គ្នា ។ 


លោកស្រី ឆាយ ដាឡែន អាជីវករលក់បន្លែនៅផ្សារនេះដែរបានសាទរជាមួយសមត្ថកិច្ចនិងសាខាកាំកុងត្រូលដោយយល់ឃើញថាៈនេះជាការងារដ៍ល្អបានធ្វើឲ្យពួកគាត់ឃើញច្បាស់ពីការធ្វើពិសោធន៍មើលនៅសារធាតុគីមីពីព្រោះនៅក្នុងចំណីអាហារទាំងនេះអ្នកលក់មិនដឹងថាទំនិញណាមានសារធាគីមីនោះទេ។លោកស្រីសន្យា ជួយផ្តល់នូវព័ត៌មានដែលយើងបានឃើញពីការធ្វើពិសោធន៍ជាក់ស្តែងនេះឲ្យបងប្អូនប្រជាពលរដ្ឋដឹងហើយត្រូវចេះជ្រើសរើសចំណីអាហារណាបរិភោគទៅមានសុខភាពល្អ។


លោក អ៊ុន សុខា ប្រធានមន្ទីពាណិជ្ជកម្មខេត្តស្ទឹងត្រែងបានសាទរបានចាត់ឬុកថា៖នេះជាសកម្មភាពមួយបានបង្ហាញឱ្យឃើញពីគុណភាពពិតទៅលើចំណីអាហារដែលយើងកំពុងបរិភោគសព្វថ្ងៃហើយការធ្វើពិសោធន៍បានផ្តល់ការយល់ដឹងទៅដល់ប្រជាពលរដ្ឋបន្ថែមព្រៀបដូចជាបានបង្កើនការប្រុងប្រយត្ន័លើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា ។ លោកអះអាងថា៖កន្លងមកមានអ្នកទិញ មួយចំនួនមិនបានត្រួតពិនិត្យ អ្នកទិញខ្លះយកទៅមានហួសកាលកំណត់ប្រើប្រាស់ពិបាកធ្វើការដោះដូរ ខ្លះទៀតកើតមានជម្លោះផងដែរ តែក្រោយពីបានយល់ទាំងអស់គ្នា យើងងាយស្រួលបំពេញកាតព្វកិច្ចទទួលខុសត្រួវនិងចូលរួមប្រុងប្រយ័ត្នបានច្រើន ជាពិសេសមន្ត្រីជំនាញបានមកពិនិត្យនេះបានធ្វើឱ្យប្រជាពលរដ្ឋយើងអស់ភាពសៅហ្មងនឹងមិនមានការចោទប្រកាន់ដាក់គ្នាទៀតឡើយ។
សូមបញ្ជាក់ថា៖នេះជាលើកទីពីរហើយដែលមន្ត្រីសាខាកាំកុងក្រុងត្រូលខេត្តបានយកចំណីអាហាធ្វើពិសោធន៍រកសារធាតុគីមីដោយលើកនេះបានយកបន្លែគ្រប់មុខរួមមានស្ពៃ-ប៉េងប៉ោះ-ការរុត-សំណ្តែកកួ-ផ្លែឈើ មាន-មៀន-ក្រូចលឿង-ទំពាំងបាយជូរ-សារី-ប៊ឺ-ស្រការនាគ-និងត្រីសាច់ប្រហុក-ផ្អក-ត្រីងៀត។ល។ សរុបចំនូន១៣៦មុខ មិនមានចំណីអាហារណាមួយមានសារធាតុគីមីទេ ដោយឡែកស្កត្នោតមួយមុខមានការសង្ស័យត្រូវបានមន្ត្រីជំនាញ យកទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញដើម្បីធ្វើកិច្ចការងារសំណាកនេះបន្ថែម៕