មន្ត្រីជាន់ខ្ពស់ អ.ស.ប សាទរតួនាទីរបស់ប្រទេសចិន ក្នុងការគាំទ្រដល់លទ្ធិពហុភាគីនិយម

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — កាលពីថ្ងៃអង្គារមន្ត្រីជាន់ខ្ពស់ អ.ស.ប មួយរូបបានសាទរតួនាទីរបស់ប្រទេសចិន ក្នុងការគាំទ្រលទ្ធិ  ពហុភាគីនិយមដោយនិយាយថា ចិនអាចនាំមុខនៅក្នុងរឿងនេះ ដើម្បីដោះស្រាយការប្រកួតប្រជែងជា សកលដែលមានចាប់ពីការផ្លាស់ប្តូរអាកាសធាតុ ទៅដល់ការប្រើប្រាស់មិនត្រឹមត្រូវដែលអាចមាននូវបច្ចេកវិទ្យាថ្មី ។

លោក មីសាអែល ម៉ូល្ល័រ (​ Michael Moller )  អគ្គនាយកការិយាល័យ អ.ស.ប នៅទីក្រុងហ្សឺណែវ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅក្នុងបទសម្ភាសន៍មួយ នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំ វេទិកាសេដ្ឋកិច្ចពិភពលោកថា បញ្ហាធំបំផុតដែលប្រឈមមុខ នឹងពិភពលោក គឺការផ្លាស់ប្តូរអាកាសធាតុ ដែលចាំបាច់គេត្រូវដោះស្រាយប៉ុន្តែពិភពលោក មិនបានដោះស្រាយឱ្យបានគ្រប់គ្រាន់ទេ ។

លោក ម៉ូល្ល័រ  បាននិយាយថា ប្រទេសចិនបានធ្វើយ៉ាងច្រើនរួចមកហើយ ហើយគេចាំបាច់អូសទាញរដ្ឋសមាជិកដទៃទៀតធ្វើឱ្យបានច្រើន ។ ប្រាកដណាស់ វាជាការចាំបាច់ដែលថា យើងត្រូវដោះស្រាយបញ្ហានេះជាបន្ទាន់បំផុត ដោយលោកនិយាយបន្ថែមថា យើងគ្មានពេលច្រើនទេ ។ ភាពជាបន្ទាន់នេះ គេត្រូវដោះស្រាយតាមរយៈការតាំងចិត្តដោយប្រទេសចិន និងបណ្តាប្រទេសដទៃទៀត​ ។

លោក ម៉ូល្ល័រ  បាននិយាយថា បញ្ហាទាំងអស់ដទៃទៀត គឺការផ្លាស់ប្តូរអាកាសធាតុជនទេសន្តរ          ប្រវេសន៍ , សុខភាព , អំពើពុករលួយចាំបាច់ត្រូវដោះស្រាយជាសមូហភាព ដោយពិភពលោកដោយអំពាវនាវដល់បណ្តាប្រទេសនានា ឱ្យបង្កើតនូវសាមគ្គីភាពជាអន្តរជាតិ , ពង្រឹងលទ្ធិពហុភាគីនិយម នឹងស្វែងរក    មធ្យោបាយធ្វើការជាមួយគ្នាឱ្យបានកាន់តែប្រសើរឡើង , ឆ្លាតវៃឡើងនឹងប្រកបដោយ​គោលបំណង និង ល្បឿនដែលកាន់តែធំមួយ ។

ដោយធ្វើជាអគ្គលេខាធិការនៃសន្និសីទកាត់បន្ថយគ្រឿងសព្វាវុធផងដែរ នោះ លោក ម៉ូល្ល័រ  បានសំដែងនូវកង្វល់របស់លោក អំពីការប្រើប្រាស់មិនត្រឹមត្រូវដែលអាចមាននូវបច្ចេកវិទ្យាថ្មី ដោយនិយាយថា វាជាភារកិច្ចជាបន្ទាន់មួយដែលចាំបាច់គេត្រូវជំរុញឱ្យបានខ្លាំងនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )