កូរ៉េខាងត្បូង និងជប៉ុនគ្រោងសម្រាប់កិច្ចចរចាថ្នាក់រដ្ឋមន្រ្តីការបរទេស នៅទីក្រុង ​Davos ចំពេលដែលកិច្ចទំនាក់ទំនងដែលតានតឹង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីការបរទេសក្រុងសេអ៊ូល​បាននិយាយថា ពួកមន្រ្តីជាន់ខ្ពស់កំពូលៗរបស់​ប្រទេសកូរ៉េខាងជើង និងជប៉ុន នឹងធ្វើកិច្ចចរចាទ្វេភាគីនៅក្នុងប្រទេសស្វីស​នៅថ្ងៃពុធនេះ ដោយ​ចូលរួមក្នុងវេទិកាពិភពលោក មួយ។

វាគឺនៅតែមិនទាន់ច្បាស់ថា តើកិច្ចប្រជុំរវាង​រដ្ឋមន្រ្តីការបរទេសលោកស្រី កាង យ៉ុង-វ៉ា និង​សមភាគីរបស់លោកស្រី​ លោក តារ៉ូ កូណូ​ នឹងត្រូវធ្វើឡើងនៅខាងក្រៅនៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅក្នុងទីក្រុង ដាវ៉ាវ ហើយថា ទីក្រុងដាវ៉ាវ នឹងត្រូវប្រែក្លាយជាចំណុចរបត់មួយ​នៅក្នុង​កិច្ចទំនាក់ទំនង រវាងប្រទេសជិតខាងគ្នាទាំងពីរឬយ៉ាងណានោះ។

ចំណងទក់ទាក់ទីក្រុងសេអ៊ូល-តូក្យូ ត្រូវបានខូចខាតនូវប្រវត្តិសាស្រ្តចែករំលែក និង​នៅក្នុងឧប្បត្តិ- វហេតុមួយដែលជាប់ទាក់ទងនឹងកិច្ចប្រតិបត្តិការខាង រ៉ាដាយោធា​។ អ្នកនាំពាក្យក្រសួង​លោក Noh Kyu-duk បានប្រាប់អ្នកយកព័ត៌មានថា នៅក្នុង​កិច្ចចរចា​នេះ (រដ្ឋមន្រ្តី) គ្រោងនឹងបង្កើតឱ្យមាននូវជុំនៃកិច្ចពិគ្រោះយោបល់គ្នា ដោយផ្តោតទៅ​លើ​បញ្ហា​ទ្វេភាគី ដោយរួមទាំងមធ្យោបាយនានាដើម្បីធ្វើកិច្ចសហប្រតិបត្តិការគ្នាលើការធ្វើ​មិន​ឱ្យមាន​នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ និងការបង្កើតឡើងនូវសន្តិភាព ព្រមទាំងលើបញ្ហាព្រួយ​បារម្ភ​រួមគ្នាមួយចំនួនទៀត។

វានឹងធ្វើជាកិច្ចប្រជុំលើកដំបូងរបស់ពួកគេ ចាប់តាំងពី​ការសម្រេចរបស់តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ប្រឆាំងនឹងបណ្តាសហគ្រាសជប៉ុន សម្រាប់ការបង្ខំពលករកូរ៉េ ក្នុងអំឡុង​សង្រ្គាម​លោកលើកទី២ ដែលនៅពេលនោះ ប្រទេសកូរ៉េស្ថិតនៅក្រោមអាណានិគម​ដ៏ឃោឃៅ​​របស់​ប្រទេសជប៉ុន៕​

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )