អ.ស.ប ផ្តល់ការលើកលែងការដាក់ទណ្ឌកម្ម​សម្រាប់ជំនួយ ផ្នែកមនុស្សធម៌ដល់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ​(UNSC)ត្រូវបានលើកលែងការដាក់ទណ្ឌកម្មចំពោះអង្គការ​មនុស្សធម៌​ចំនួន៤ សម្រាប់សកម្មភាពជួយសង្រ្គោះជីវិតមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ដែលគេហទំព័ររបស់ខ្លួន​បានបង្ហាញនៅថ្ងៃពុធនេះ។

តាមគេហទំព័ររបស់ខ្លួននេះបានឱ្យដឹងថា គណៈកម្មាការលើកលែងការដាក់ទណ្ឌកម្ម អ.ស.ប មួយស្តីពីប្រទេសកូរ៉េខាងជើង បានសម្រេច​សំណើលើកលែងទាំងនោះចេញមកពីអង្គការនានា ដែលរួមមាន អង្គការ​មូលនិធិសម្រាប់​កុមារ អ.ស.ប ( UNICEF ) មូលនិធិ Eugene Bell មិត្តគ្រឹស្ទីន​របស់កូរ៉េ និងអង្គការ Canadian NGO First Steps Health Society កាលពីថ្ងៃសុក្រកន្លងទៅនេះ។

តាមគេហទំព័រនេះបានឱ្យដឹងទៀតថា ការលើកលែងទាំងនេះ អនុញ្ញាតឱ្យមានការដឹក​ជញ្ជូន​​នូវរបស់របរនានាទៅកាន់ប្រទេសកូរ៉េខាងជើង សម្រាប់ក្រុមនៃកម្មវិធីមនុស្សធម៌នានា ដោយ​កម្មវិធីទាំងនោះរួមមានដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងគ្រុនចាញ់ ក្នុងធ្វើ​ឱ្យប្រទេសនេះដែលបានកាន់តែប្រសើរឡើង។

បញ្ជីមុខទំនិញដែលបានអនុម័តសម្រាប់ដឹកជញ្ជូនរបស់ UNICEF ទៅកាន់ប្រទេស​កូរ៉េ​ខាង​ជើង រួមមាន៖ កុំព្យូទ័រ និងទូរទស្សន៍សម្រាប់ប្រើប្រាស់នៅតាមមន្ទីរពេទ្យ ជាពិសេស​មានរថយន្តសង្រ្គោះបន្ទាន់ចំនួន៩គ្រឿងដែលមានតម្លៃប្រមាណ ២០៥.៧៤០ដុល្លារអាម៉េរិក​។ ជាសរុបតម្លៃសម្ភារទាំងនោះ គឺមានតម្លៃ​ប្រហែល​៥២០.០០០ដុល្លារអាម៉េរិក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )