លោក ពូទីន សំដែងការពេញចិត្តទៅនឹងកិច្ចចរចាជាមួយ នាយករដ្ឋមន្រ្តីជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា លោកបានពេញចិត្ត​ទៅនឹង​កិច្ចចរចាកាលពីថ្ងៃអង្គារកន្លងទៅនេះ ជាមួយនាយករដ្ឋមន្រ្តីជប៉ុន​លោក ស៊ីនសូ​ អាបេ ដែល​កំពុង​ធ្វើទស្សនកិច្ចនោះ។

លោក ពូទីន បាននិយាយបន្ទាប់ពីកិច្ចចរចានោះថា កិច្ចចរចានេះបានធ្វើឡើងនៅក្នុង​ប្រភេទ​ជា​ពាណិជ្ជកម្ម និងស្ថិតនៅក្នុងបរិយាកាសស្ថាបនាបំផុត។ លោកបាននិយាយថា វា​គឺ​ជាកិច្ចប្រជុំលើកទី៤របស់ខ្ញុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន ជាមួយគ្នានោះ លោករក្សាបាន​នូវ​ទំនាក់ទំនងការងារគ្នាយ៉ាងជិតស្និទ្ធ ក្នុងរយៈពេល៦ខែកន្លងមកនេះ​។ កិច្ចពិគ្រោះយោបល់​កម្រិតកំពូលនេះ គឺបានគាំទ្រដោយមានកិច្ចសហប្រតិបត្តិការគ្នានៅក្នុងបេសកកម្ម​អន្តរ​រដ្ឋាភិបាល ​រុស្ស៊ី-ជប៉ុន រវាងក្រុមប្រឹក្សាសន្តិសុខ ក្រសួងការបរទេស និងក្រសួងការពារជាតិ​របស់​ប្រទេសទាំងពីរ ដោយរួមមានទាំងនៅក្នុងទម្រង់ ពីរបូកពីរ (២+២) និងរវាងរដ្ឋសភាជាតិ​នៃប្រទេសទាំងពីរ។

លោកបាននិយាយទៀតថា ជាក់ស្តែងទាក់ទងនឹងទំនាក់ទំនងខាងនយោបាយដែល​ធ្វើឱ្យកាន់ប្រសើរឡើងតែប៉ុណ្ណោះដែលថា ប្រទេសទាំងពីរបានចាប់អារម្មណ៍នៅក្នុងការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការលើគោលការណ៍នៃការទំនាក់ទំនងប្រទេសជិតខាងល្អ និងផ្តល់​ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល )