អ៊ីស្រាអែល និងអាម៉េរិកធ្វើតេស្តប្រព័ន្ធការពារមីស៊ីល Arrow -3 ប្រកបដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — ក្រសួងការពារប្រទេសអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែល និង ស.រ.អា កាលពីថ្ងៃអង្គារ បានធ្វើការសាកល្បងប្រកបដោយជោគជ័យប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងទំនើប «​ ArroW-3 » ។

ការសាកល្បងនេះ ត្រូវបានគេធ្វើឡើងនៅឯមូលដ្ឋានអាកាសយោធា Palma Chim ក្នុងប្រទេស អ៊ីស្រាអែល ភាគកណ្តាលដោយរដ្ឋការសម្រាប់ការអភិវឌ្ឍគ្រឿងសព្វាវុធ និងហេដ្ឋរចនាសម្ព័ន្ធបច្ចេកទេសវិទ្យា ( MAFAT ) នៅឯក្រសួងការពារប្រទេសអ៊ីស្រាអែល ហើយនឹងទីភ្នាក់ងារការពារមីស៊ីល ស.រ.អា ។

ប្រព័ន្ធ Arrow គឺជាអម្បូរមួយនៃប្រព័ន្ធប្រឆាំងមីស៊ីលផ្លោង ដែលរៀបចំឡើងដោយឧស្សាហកម្ម អាកាសវេហាស៍អ៊ីស្រាអែល ( IAI ) នឹងដែលបានផលិតដោយ IAI និងសហគ្រាសផលិតយន្តហោះកំពូល ស.រ.អា Boeing ComPany ។
កង Arrow ដំបូងត្រូវបានគេប្រកាសដាក់ឱ្យដំណើរការទាំងស្រុងក្នុងខែតុលាឆ្នាំ ២០០០ ។

ក្រសួងការពារប្រទេសអ៊ីស្រាអែលបាននិយាយថា បន្ទាប់ពីការបើកនូវគោលដៅនេះប្រព័ន្ធរ៉ាដា Arrow បានរកឃើញគោលដៅនេះ ហើយផ្ទេរនូវទិន្នន័យរបស់វាទៅឱ្យមជ្ឈមណ្ឌលគ្រប់គ្រងការបាញ់ដែលធ្វើការវិភាគគោលដៅនេះ នឹងអនុវត្តន៍ការរៀបចំផែនការទាំងស្រុង ដើម្បីស្ទាក់ចាប់គោលដៅនេះ ។

ក្រសួងនេះបាននិយាយថា នៅពេលដែលការរៀបចំផែនការត្រូវបានគេបញ្ជប់គេបានបាញ់ប្រព័ន្ធស្ទាក់ចាប់ Arrow-3 ដែលបានបញ្ចប់នូវបេសកកម្មរបស់ខ្លួនជាមួយនឹងជោគជ័យទាំងស្រុង ។ ក្រសួងនេះបាននិយាយបន្ថែមថា ជោគជ័យការសាកល្បងនេះនឹងបង្ហាញឱ្យឃើញនូវព្រឹត្តិការណ៍ យ៉ាងសំខាន់មួយនៅក្នុងសមត្ថភាពធ្វើប្រតិបត្តិការរបស់អ៊ីស្រាអែល ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាម កំហែងដែលមានស្រាប់នឹងនៅពេលអនាគត ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )