ការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយបានសម្លាប់មនុស្សម្នាក់នៅប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៣.០១.១៩)

ស៊ីរី៖ តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋស៊ីរីបានរាយការណ៍ថាមានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងនៅក្នុងទីក្រុងឡាតាគៀ ​ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរីកាលពីថ្ងៃអង្គារដោយបានសម្លាប់មនុស្សម្នាក់និងរងរបួស ១៤ នាក់ផ្សេងទៀត។

ទោះបីជាប្រធានាធិបតីបាសារអាល់អាសាដបានគ្រប់គ្រងឡើងវិញជាងពាក់កណ្តាលនៃប្រទេសស៊ីរីក៏ដោយក៏ពួកភេវរករបានបន្តធ្វើការវាយប្រហារជាបន្តបន្ទាប់នៅតាមទីក្រុងនានាដែលលោកគ្រប់គ្រងដោយមានការបំផ្ទុះគ្រាប់បែកអត្តឃាត​បង្កប់ក្នុងរថយន្ត ។

ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសស៊ីរីក៏បាននិយាយថាជនរងគ្រោះដែលបានស្លាប់គឺជាអ្នកបើកបររថយន្តដែលបានផ្ទុះ
នៅក្នុងក្នុងទីក្រុងឡាតាគៀ នោះ ​ហើយអាជ្ញាធរបានបោសសំអាតឧបករណ៍បំផ្ទុះមួយផ្សេងទៀតនៅក្នុងទីតាំងតែមួយនោះ។