សមាជិកព្រឹទ្ធសភាហ្វីលីពីនប្រឆាំងនឹងការបន្ថយអាយុឧក្រិដ្ឋជនរបស់ប្រធានាធិបតីមកត្រឹម៩ឆ្នាំ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៣.០១.១៩)

ហ្វីលីពីន៖ សមាជិកព្រឹទ្ធសភាប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារបានចូលរួមជាមួយសកម្មជននិងក្រុមការពារកុមារនៅក្នុងប្រទេសហ្វីលីពីន​ ថ្កោលទោសចំពោះទង្វើរបស់សភាជាន់ទាប​ដែលបានអនុម័តបន្ថយអាយុរបស់ជនដែលត្រូវទទួល​ទោសព្រហ្មទណ្ឌពី ១៥ ឆ្នាំមកនៅ ៩ ឆ្នាំ
ដោយបាននិយាយថាច្បាប់នេះមានសភាពធ្ងន់ធ្ងរនិងអយុត្តិធម៌។

ច្បាប់នេះត្រូវបានអនុម័តកាលពីថ្ងៃចន្ទដោយសភាជាន់ទាបរបស់ប្រទេសហ្វីលីពីន ។បន្ទាប់មកនឹងតម្រូវឱ្យមានការអនុម័តពីព្រឹទ្ធសភាដែលសមាជិកទាំងឡាយមិនសូវគាំទ្រច្បាប់នេះ ប៉ុន្មានទេ ។

សមាជិកព្រឹទ្ធសភាម្នាក់បាននិយាយថាអាយុប្រាំបួនឆ្នាំគឺក្មេងណាស់ប៉ុន្តែគាត់បានគាំទ្រដល់ការកាត់បន្ថយអាយុនៅកម្រិតសាកសមមួយ។សមាជិកព្រឹទ្ធសភាម្នាក់ទៀតក៏បាននិយាយថាច្បាប់នេះគួរត្រូវគិតឡើងវិញដើម្បីដាក់ទោសលើឪពុកម្តាយផងដែរ ។