សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានវីរជនរបស់ប្រជាជនចិន

AKP ប៉េកាំង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធ នៅវិមានវីរជនរបស់ប្រជាជនចិន នារសៀលថ្ងៃទី២២ ខែ​​មករា ឆ្នាំ២០១៩ ខណៈសម្តេចដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

រូបថត៖ បេសជនពិសេសទូរទស្សន៍ជាតិកម្ពុជា