រុស្ស៊ីពិចារណាពីផែនការនៃការចាកចេញ របស់ក្រុមប្រឹក្សាអឺរ៉ុប​

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា  ឆ្នាំ២០១៩ — អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Alexander Grushko បាននិយាយនៅក្នុងកិច្ច​សម្ភាសន៍​មួយជាមួយ TASS ថា រុស្ស៊ីកំពុងពិចារណានូវរាល់គ្រប់ជម្រើសដែលអាចទទួល​យក​បានទាំងនោះសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនូវចំណងទាក់ទងរបស់ខ្លួន​ ជាមួយ​ក្រុម​ប្រឹក្សា​​អឺរ៉ុប​ ដោយរួមទាំងការចាកចេញរបស់អង្គការទាំងនេះ លើកលែងតែការរើសអើង​ប្រឆាំង​នឹងគណៈប្រតិភូរបស់ប្រទេសរុស្ស៊ី នៅក្នុងការបញ្ចប់កិច្ចប្រជុំសភា។

លោក Grushko បាននិយាយថា សម្រាប់យើង​ ការរើសអើងលើមូលដ្ឋាននយោបាយ គឺមិនអាច ទទួលយកបានទេ។ បច្ចុប្បន្ននេះ យើងកំពុងពិចារណា​នូវគ្រប់ជម្រើសទាំងអស់​សម្រាប់​ជាជំហានៗដែលចាំបាច់របស់យើង​ដោយរួមទាំងជម្រើស នៃការចាកចេញរបស់​ក្រុម​ប្រឹក្សា​អឺរ៉ុប​ផងដែរ។​

អនុរដ្ឋមន្រ្តីការបរទេសរូបនេះបានអំពាវនាវហើយ អំពាវនាវទៀតថា ក្រុមប្រឹក្សាអឺរ៉ុបត្រូវ​បាន​គេ​បង្កើតឡើង​​ក្នុងគោលបំណងដើម្បីពង្រឹង​ការបង្រួបបង្រួមនៃបណ្តាប្រជាជាតិអឺរ៉ុប​ទាំងអស់​ ហើយនៅក្នុងប្រការ១ នៃធម្មនុញ្ញរបស់អង្គការនេះចែងថា គណៈប្រតិភូសភានានា ប្រចាំនៅ PACE មិនអាចត្រូវបានគេដាក់នៅក្នុងផ្នែកផ្សេងៗគ្នានោះទេ ដោយយោងទៅលើ​ទស្សនៈ​នយោបាយរបស់ពួកគេ។​ ទាំងនេះ​គឺយោងទៅលើគោលការណ៍នានាដែលផ្អែក​ទៅ​តាមអ្វីដែលសមាជិកនីមួយៗ​នៃអង្គការអន្តរជាតិនេះ ដំណើរការទៅបានដោយរួមមាន​ទាំង​ក្រុមប្រឹក្សា​អឺរ៉ុប​ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាព័ស្តុតាងដែលថា ប្រសិនបើមិន​មានកុងសង់ស៊ីស ឬមតិភាគច្រើនណាមួយនៅក្នុងការពេញចិត្ត នៃការរក្សាសិទ្ធិពេញលេញ របស់គណៈប្រតិភូរបស់យើង ដោយវាមិនមានន័យក្នុងការទាមទារឱ្យបញ្ជាក់ពីសិទ្ធិរបស់រុស្ស៊ី នៅក្នុងអង្គការទាំងនេះទេ៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )