កូរ៉េខាងជើង និងអាម៉េរិកបញ្ចប់កិច្ចចរចាកម្រិតការងារ​ នៅប្រទេសស៊ុយអែត

AKP ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ — កូរ៉េខាងជើង និងអាម៉េរិកបានបញ្ចប់កិច្ចពិគ្រោះយោបល់កម្រិតការងារ​របស់ពួកគេនៅ​ក្នុងប្រទេស ស៊ុយអែត កាលពីថ្ងៃចន្ទ (ម៉ោងក្នុងស្រុក) ដើម្បីទម្លាយនូវការជាប់គាំង​លើ​កិច្ចចរចា​​ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ចំពេលដែលការលេចចេញនូវការរៀបចំនានា ​ដែល​កំពុង​ដំណើរការសម្រាប់កិច្ចប្រជុំកំពូលមួយផ្សេងទៀតនៃមេដឹកនាំរបស់ពួកគេ។

រថយន្តមូយគ្រឿងដែលកំពុងដឹកអ្នកតំណាងពិសេសអាម៉េរិក លោក ស្តេបហ្វេន ប៊ីហ្គាន ត្រូវបានគេមើលឃើញកំពុងចាកចេញពីកិច្ចប្រជុំ​នៅពេលមុននេះមួយថ្ងៃ នៅក្នុងតំបន់​ដាច់ស្រយាលមួយដែលមានទីតាំងនៅភាគពាយ័ព្យ នៃទីក្រុងស្តុកហូម កន្លែងដែលភាគីទាំង​ពីរ បានធ្វើកិច្ចពិគ្រោះយោបល់ចំនួនបីថ្ងៃ​ ចាប់តាំងពីថ្ងៃសៅរ៍មក។

នៅថ្ងៃបន្ទាប់ ដោយលេចចេញនូវរថយន្តមួយផ្សេងទៀត​ដែលកំពុងលោក Choe Son-hui អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង​ ត្រូវបានគេប្រទះឃើញកំពុងធ្វើដំណើរតាមផ្លូវ។ ប្រធានបេសកជននុយក្លេអ៊ែរកូរ៉េខាងត្បូង លោក លី ដូ-ហុន បាននឹងកំពុងស្នាក់នៅ​នឹងកន្លែងសម្រាប់ កិច្ចប្រជុំជាទ្វេភាគី​ ឬ ជាត្រីភាគីផងដែរ។

កិច្ចពិគ្រោះយោបល់នៅប្រទេសស៊ុយអែតនេះ បានធ្វើឡើងបន្ទាប់ពី​លោក គីម យ៉ុង-ចុល​ ជាទីប្រឹក្សាកំពូលមួយរូបរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន បានធ្វើ​ទស្សនកិច្ច​នៅទីក្រុង វ៉ាស៊ីងតោន កាលពីដើមសប្តាហ៍កន្លងទៅ។ លោកបានធ្វើកិច្ចចរចា​ជាមួយ រដ្ឋមន្រ្តីការបរទេសអាម៉េរិក​លោក ម៉ិក ពុំពីអូ ព្រមទាំងបានជួបប្រជុំជាមួយ​ប្រធានា​ធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ។

លោក ត្រាំ បាននិយាយថា មានការរីកចម្រើនជាច្រើ​ន ត្រូវបានគេធ្វើឡើងលើបញ្ហានៃ​ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ នៅកូរ៉េខាងជើង ហើយដែលគាត់បានកំពុងប្រមើលមើលឆ្ពោះ​ទៅរក​កិច្ចប្រជុំកំពូលជាមួយលោក គីម នាដំណាច់ខែក្រោយនេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )