ក្រសួងធនធានទឹកនិងឧត្តុនិយមប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ការចុះត្រជាក់លើកទី២ ខាងមុខនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ី​ កនិកា​៖


ក្រសួងធនធានទឹក និងឧត្តុនិយម បានណែនាំដល់ប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួន ត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់លើកទី២ ក្នុងរង្វង់ពី១៧ទៅ១៩ អង្សាសេ»។
ក្រសួងធនធានទឹកនិងឧត្តុនិយមបានការព្យាករណ៍ថា បន្ទាប់ពី បានតាម ដាន លើស្ថានភាព អាកាសធាតុរួចមកឃើញថា ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ជ្រលង សម្ពាធ ខ្ពស់ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់បន្ថែមថា លក្ខណៈបែបនេះ នឹងបង្កឲ្យធាតុអាកាសនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទិ២៧ ខែមករា ពិសេសនៅតំបន់ជួរភ្នំ ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ដែលសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមក នៅក្នុងរង្វង់ពី១៧ដល់១៩អង្សាសេ»។
ក្រសួងធនធានទឹក និងឧត្តុនិយមបាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលចុះត្រជាក់នេះ៕