រដ្ឋមន្ត្រីក្រសួងព័ត៌មានសួរសុខទុក្ខលោកជ័យសាផានអតីតមន្ត្រីវិទ្យុជាតិកម្ពុជាដែលមានជំងឺប្រចាំកាយ

វិទ្យុជាតិកម្ពុជា៖ ដោយlលោកចេម ហួត

ភ្នំពេញ៖ ឯកឧត្តម ខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញចុះសួរសុខទុក្ខលោកជ័យសាផានអតីត មន្ត្រីវិទ្យុជាតិ កម្ពុជាដែលបានចូលនិវត្តន៍ និងមានជំងឺប្រចាំកាយដើម្បីបង្ហាញពីការដឹងគុណចំពោះ លោកដែលបានខិតខំបំរើការ ងារក្នុងវិស័យព័ត៌មាននាពេលកន្លងមក។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខលោកជ័យសាផានអតីតប្រធាននាយកដ្ឋានព័ត៌មាន ក្នុង និងក្រៅប្រទេស នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ខៀវកាញារីទ្ធបានលើកទឹកចិត្តដល់លោកឲ្យខិតខំថែរក្សាសុខភាព និងទៅព្យាបាលជំងឺឲ្យបានទៀង ទាត់តាមការ ណែនាំរបស់ក្រុមគ្រួពេទ្យ។

ឯកឧត្តមបានលើកទឹកចិត្តដល់លោកជ័យសាផានកុំអោយបាក់ទឹកចិត្តនៅពេលដែលធ្លាក់ខ្លួនឈឺ​ព្រោះមានក្រុមគ្រួសារ និងថ្នាក់ដឹកនាំសហការរីតែងតែយកចិត្តដាក់និងឲ្យតម្លៃជានិច្ចចំពោះការខិតបំរើក្នុងវិស័យព័ត៌មានកន្លងមក។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំអមដំណើរបានឧបត្ថមផ្តល់ថវិកា ជាង មួយពាន់ ដុល្លារ ដល់លោកជ័យសាផានផងដែរ ដើម្បីយកទៅប្រើប្រាស់សម្រាប់ការព្យាបាលជំងឺ នឹងដោះស្រាយ ក្នុងជីវភាព ប្រចាំថ្ងៃ។

លោកជ័យសាផានអតីតប្រធាននាយកដ្ឋានវិទ្យុជាតិកម្ពុជាបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកសួសុខទុក្ខ និងថវិកាដល់ រួបលោកកំពុងមានជំងឺនៅពេលនេះ។

លោកចាត់ទុកថា សកម្មភាពនេះគឺជាគំរូដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំគ្រប់រូបក្នុងការជួយ សង្គ្រោះ និងលើក ទឹកចិត្តឲ្យ មន្ត្រីក្រោមឱវាទឲ្យខិតខំធ្វើការងារអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីសម្រេច​បាននូវជោជ័យ ធំធេងផ្នែកផ្ស ព្វផ្សាយ ព័ត៌មានកាន់តែទូលំទូលាយបន្ថែមទៀត៕