សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យក្រុមហ៊ុនចិនចំនួន៣ ចូលជួបសំដែងការគួរសម និង អញ្ជើញទស្សនាពិព័រណ៌ស្តីពីខួប៤០ឆ្នាំ នៃកំណែទំរង់ និងការបើកទូលាយ ប្រទេសចិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាពីទីក្រុងប៉េកាំង៖

ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជា មានិតចិន នៅព្រឹកថ្ងៃទី២១មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគធំៗចំនួន៣ របស់សាធារណរដ្ឋប្រជា មានិតចិន ចូលជួបសំដែងការគួរតសម និងរាយការណ៍ពីសកម្មភាពការងារមួយចំនួន ដែលក្រុម ហ៊ុនបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងបីដែលអញ្ជើញជួបសំដែងការគួរសម សម្តេចតេជោនាយករដ្ឋមន្រ្តីនៅពេលនោះ ទី១ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Comrporation CRBC) ទី២ក្រុមហ៊ុនវិស្វកម្ម និងដែកថែមចិន ដឹកនាំដោយឯកឧត្តម ស៊ូ ស៊ីវេ(Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងទី៣ ក្រុមហ៊ុនវិនិយោគវារីអគ្គិសនីសេសាន្តក្រោម២ ហួណេងគ្រុប ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ូ យីនពាវ (Shu Yinbiao) ប្រធានក្រុមប្រឹក្សាភិបាលថ្មី ក្រុមហ៊ុនវិនិយោគ វារីអគ្គិសនីសេសាន្តក្រោម២ ហួណេងគ្រុប។


តាមបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាពីទីក្រុងប៉េ កាំងបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាគ្នានោះ ក្រុមហ៊ុនវិនិយោគទាំងបី បានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីបច្ចុប្បន្នភាពនៃគម្រោងវិនិយោគទាំងបី ក្នុងប្រទេសកម្ពុជា និងផែនការសម្រាប់អនុវត្តន៍នៅពេលខាងមុខ។ ក្នុងនោះសម្រាប់ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន កន្លងមកបានរួមចំណែកសាងសង់ផ្លូវ និងស្ពាន ជាច្រើនក្នុងប្រទេស កម្ពុជា ហើយសម្រាប់ពេលខាងមុខ ក្រុមហ៊ុននិងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត ការស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបង។ សម្តេចតេ ជោនាយករដ្ឋមន្រ្តីបានណែនាំឲ្យក្រុមហ៊ុន បើកការដ្ឋានសាងសង់ឲ្យបានឆាប់នូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ដែលយើងបានធ្វើការដោះស្រាយរួចរាល់មកហើយនោះ។ ទី២ពាក់ព័ន្ធផ្លូវដែលត្រូវតភ្ជាប់ចេញពីរាជធានីភ្នំពេញ ភ្ជាប់ជាមួយនិងផ្លូវល្បឿនលឿន គឺយើង ត្រូវសិក្សាជាបន្ទាន់ដើម្បីសាងសង់ ។ ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ បាវិត សម្តេច តេជោមានប្រសាសន៍ថា ក្រុមហ៊ុនត្រូវតែសិក្សានិងជជែកគ្នាបន្ថែមជាមួយនិងស្ថាប័នពាក់ព័ន្ធ ដោយសារមានក្រុមហ៊ុនជាច្រើនបាន សិក្សារួមមកហើយ។


ដោយឡែកក្រុមហ៊ុនទី២ បានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពាក់ព័ន្ធ ទៅនិងគម្រោងដែលក្រុមហ៊ុនរបស់លោក កំពុងអនុវត្តក្នុងប្រទេសកម្ពុជា ពិសេសទាក់ទិនទៅនិង ការផលិតវារីអគ្គិសនីដើរដោយធ្យូងថ្ម រួមទាំងការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនលោក ពាក់ព័ន្ធទៅនិងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដោយឈរលើនយោបាយ បើកចំហររបស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលស្វាគមន៍អ្នកវិនិយោគបរទេសទាំង អស់ ក្នុងការមកបណ្តាក់ទុនកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាសម្តេចតេជោ ដែលបានដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ពិសេសទាក់ទិន ទៅនិងទំនាក់ទំនងទ្វេភាគីល្អ រវាងកម្ពុជានិងចិន។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់ខ្សែកាបអុបទិក ក្រោមបាតសមុទ្រ ពីភ្នំពេញទៅហុងកុង ដើម្បីប្រព័ន្ធអ៊ីនធើណែតរបស់កម្ពុជា កានតែមាន ល្បឿនលឿនជាងមុន។ សម្តេចតេជោបានឯកភាពទៅនិងការស្នើសុំនោះ ដោយសារតែកម្ពុជា ទើបតែមានប្រព័ន្ធខ្សែកាបអុបទិក ក្រោមបាតសមុទ្រតែមួយខ្សែតែប៉ុណ្ណោះ។
ជាមួយគ្នានេះថ្នាក់ដឹកនាំក្រុមហ៊ុនទី៣ ដែលជាក្រុមហ៊ុនសាងសង់វារីអគ្គិសនី សេសាន្ត ក្រោម២ មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងនៃការសិក្សានិងវិនិ យោគផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ។ តាមរយះកិច្ចសន្ទនាគ្នានោះ សម្តេចតេ ជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបណ្តាក់ទុនវិនិយោគ ពិសេសការផលិតថាមពលស្អាតនៅកម្ពុជា។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ជាមួយនិងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿន។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាការតាំងពិព័រណ៌ ក្នុងឱកាសខួប៤០ឆ្នាំ នៃកំណែទំរង់ និងការបើកទូលាយរបស់ប្រទេសចិន ក្នុងសារមន្ទីរជាតិក្រុងប៉េកាំង ប្រទេសចិន។ សារមន្ទីរជាតិនៃប្រទេសចិន ស្ថិតនៅខាងកើត នៃទីលានធានអានមេន នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។ បេសកកម្មរបស់សារមន្ទីរ គឺដើម្បីអប់រំសិល្បៈនិងប្រវត្តិសាស្រ្តនៃប្រទេសចិន។ វាត្រូវបានដឹកនាំដោយក្រសួងវប្បធម៌ នៃសាធារណរដ្ឋប្រជាមានិតចិន។ សារមន្ទីរនេះបានបើកឲ្យដំណើរ ការកាលពីថ្ងៃទី 1 ខែតុលាឆ្នាំ 1959។លោក Chunfa Wang នាយកសារមន្ទីរជាតិនៃប្រទេសចិន បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ពីការដាក់តាំងបង្ហាញ នូវពិព័រណ៌រូបថត ស្តីពីសកម្មភាពនៃរយះពេល៤០ឆ្នាំ នៃកំណែទំរង់ និងការបើកទូលាយរបស់ប្រទេសចិន ពោលគឺចាប់តាំងពីសម័យដឹកនាំដោយលោកប្រធានតេង ស៊ីពីង រហូតមកដល់ដំណាក់កាលដឹកនាំនាពេលបច្ចុប្បន្ន របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។ ពិព័រណ៌ សមិទ្ធផលរូបថត ស្តីពីសកម្មភាពអស់ទាំងនេះ គឺបង្ហាញពីការកែទម្រង់ស៊ីជំរៅពីសំណាក់ថ្នាក់ដឹក នាំចិន ស្តីពីទិសដៅនិងអនាគតដ៏ភ្លឺត្រចះត្រចង់របស់ប្រទេស និងប្រជាជនចិន។ ពិព័រណ៌សមិទ្ធ ផលរូបថតទាំងនេះ ក៏បានបើកឲ្យប្រជាជនចិន និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ចូលទស្សនាផងដែរ។ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា ចិន ត្រូវបានតម្លើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ កម្ពុជា ចិន បានឯកភាពគ្នារៀបចំសកម្មភាពអបអរសាទរខួប ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតយ៉ាងអធិកអធមបំផុត កាលពីឆ្នាំ២០១៨។ នៅក្នុងសករាជថ្មីនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ចិន បានធ្វើការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ក្នុងនោះព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងបំពេញព្រះរាជាទស្សនកិច្ច ទៅកានសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១១លើកចាប់តាំងពីខែសីហាឆ្នាំ២០០៥ រហូតដល់ខែកញ្ញា និងខែតុលាឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញបំពេញទស្សនកិច្ចការងារចំនួន១២លើក ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៧ ក្នុងនោះបំពេញទស្សនកិច្ចផ្លូវការចំនួន៦លើក និងបំពេញទស្សនកិច្ចការងារចំនួន៦លើក។ ដោយឡែកថ្នាក់ដឹកនាំចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការ នៅកម្ពុជា ក្នុងនោះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្នុងដំណើរទស្សនកិច្ចផ្លូវការនោះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា ចិន បានចេញសេចក្តីប្រកាសរួម និងបានចុះហត្ថលេខាលើឯកសារចំនួន១៩ លើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ថាមពល និងសុខាភិបាល។ លើទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា ចិន មេដឹកនាំនៃប្រទេសទាំងពីរ មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣ ខណះបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានជាង ៥ពាន់៥៧៧លានដុល្លាអាមេរិក ក្នុងនោះនៅឆ្នាំ២០២០ខាងមុខ ភាគីទាំងពីរ មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យដល់៦ប៊ីលានដុល្លាអាមេរិក។ លើវិស័យវិនិយោគទុន ក្នុងឆ្នាំ២០១៨កន្លងទៅ វិនិយោគទុនចិន នៅកម្ពុជាមានទឹកប្រាក់ ២ពាន់៨២២លានដុល្លា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមវិនិយោគទុនបរទេស ក្នុងនោះរួមមានវិស័យឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ វារីអគ្គិសនី រោងចក្រកិនស្រូវ កសិឧស្សាហកម្មកៅស៊ូ និងជី វិស័យសំណង់ និងរោងចក្រធ្យូថ្ម។ លើវិស័យទេសចរពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ មានអ្នកទេសចរចិនមកកំសាន្តក្នុងប្រទេសកម្ពុជា មានចំនួន ១លាន៦២៨ពាន់៨៤៦នាក់។ ទេសចរចិនមកទស្សនាកម្ពុជា អាចនឹងកើនដល់ប្រមាណ ២លាននាក់ ក្នុងឆ្នាំ២០២០។ បច្ចុប្បន្នមានអាកាសចរណ៍ចំនួន១៥ ក្នុងនោះក្រុមហ៊ុនកម្ពុជាចំនួន៣ កំពុងដំណើរការហោះហើរត្រង់ពីចិនមកកម្ពុជាចំនួន១៥៥ជើង ក្នុងមួយសប្តាហ៍។ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ កម្ពុជា ចិន បានចុះហត្ថលេខាលើចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន។ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រទេសចិនបានរួមចំណែកផ្តល់ឥណទានកម្ចីក្នុងការកសាងផ្លូវដែលសាងសង់រួចមាន២៣ខ្សែ ប្រវែងជាង២ពាន់៣០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១ពាន់៣០០លានដុល្លារ និងផ្លូវកំពុងសាងសង់មាន៦ខ្សែ ប្រវែង៦០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៤៩០លានដុល្លារ។ ស្ពានធំៗដែលបានសាងសង់រួចមានចំនួន៧ ប្រវែង៦ពាន់៨២៤ម៉ែត្រ ក្នុងនោះរួមមានស្ពានជ្រោយចង្វារ តាខ្មៅ សេកុង ព្រែកតាមាក់ ព្រែកក្តាម កោះធំ និងស្ពានស្ទឹងត្រែងនៅផ្លូវជាតិលេខ៩ ប្រើប្រាស់ថវិកាអស់ប្រមាណ ២១៦លានដុល្លារ និងស្ពានកំពុងសាងសង់ចំនួន១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់ ក្រូចឆ្មារ។ ដោយឡែក្នុងឆ្នាំ២០១៨នេះ មានគម្រោងសាងសង់ផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងសរុប១៨៧គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៤៨៣លានដុល្លា។ លើការអភិវឌ្ឍធនធានមនុស្ស ភាគីចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងនោះឆ្នាំ២០១៦ មាន១២១នាក់ ឆ្នាំ២០១៧មាន ១៨១នាក់ ឆ្នាំ២០១៨មាន៣៣៨កន្លែង ដោយឡែកក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ឯកឧត្តមប្រធានាធិបតីបានសន្យាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៥០០កន្លែង បន្ថែមលើអាហារូបករណ៍ដែលមានស្រាប់។ បច្ចុប្បន្ននិស្សិតកម្ពុជាកំពុងសិក្សាក្នុងប្រទេសចិន មានចំនួន១ពាន់៦៤៤នាក់ ក្នុងនោះសិក្សានៅទីក្រុងប៉េកាំងមានចំនួន ២១៣នាក់៕
នៅពេលទទួលបានព័ត៌មាន ពីបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាពីទីក្រុងប៉េកាំងវិទ្យុជាតិកម្ពុជានឹងផ្សាយជូនជាបន្តបន្ទាប់៕