ខណ្ឌរដ្ឋបាលជលផលបង្រៀនបច្ចេកទេសចិញ្ចឹម ត្រីដល់កសិករ នៅឃុំស្រែក្រសាំង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង៖

នៅឆ្នាំ២០១៩នេះមន្ត្រីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយអង្គការសេប៉ាបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹកត្រីជូនកសិករ នៅឃុំស្រែក្រសាំង ស្រុកសៀមបូក បន្ថែមទៀត ដើម្បីបង្កើនការធ្វើវារីវប្បកម្មជាលក្ខណៈគ្រួសារឱ្យបានច្រើន ។


ក្នុងសកម្មភាពធ្វើសំណាកនិងបង្ហាញពីបច្ចេកទេសចិញ្ចឹមត្រីនៅឃុំស្រែក្រសាំងស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោកវង្សសាវឿននាយរងខណ្ឌជលផលខេត្តបានបញ្ជាក់ថា៖នេះជាយន្តការរួមគ្នា ឈានទៅកាត់បន្ថយការធ្វើនេសាទហួសកំរិត និងបាននាំគ្នាចូលរួមអភិរក្សពូជត្រីសំខាន់ៗ នៅតាមដងទន្លេ មេគង្គ ឱ្យមានប្រសិទ្ធភាព។ លោកបន្ថែមថា៖ខាងជលផលនិងអង្គការដៃគូរមានគោលបំណងចង់ជួយកសិករឱ្យមានជីវភាពភាពប្រសើរឡើងហើយបងប្អូនយើងក៍ចៀសវាងបាន ពីការទៅធ្វើនេសាទខុសច្បាប់នៅតាមអន្លង់អភិរក្ស។

អញ្ចឹងសង្ឃឹមថាពេលជាប់ពីវគ្គនេះទៅអុំពូមីងបងនិងបន្តទៅវគ្គក្រោយៗទៀតដោយស្រូបយកនូវចំណេះដឹងទាំងនេះទៅអនុវត្តដើម្បីចែករំលែកហើយចិត្តរបស់លោក ក៍អញ្ចឹងដែរចែករំលែកទៅដល់ប្រជាពលរដ្ឋដែលគាត់ចង់ចិញ្ចឹមមានចំណាប់អារម្មណ៍កុំលាក់ទុកខ្លាចនេះខ្លាច គេនោះដែរ អត់អីទេចែកគ្នាទៅ។
លោកនី វិចិត្រកសិករចិញ្ចឹមត្រីនៅភូមិឃុំស្រែក្រសាំងបានបញ្ជាក់ថា៖កន្លងមកលោកធ្លាប់ទទួលបរាជ័យដោយសារការចិញ្ចឹមខ្វះបច្ចេកទេស តែលើកនេះចិញ្ចឹម តាមការបង្ហាត់បង្រៀន ទទួលបានបរិមាណត្រី ច្រើននឹងបាននាំយកទៅលក់ដល់ទីផ្សារផងដែរ។


លោកផល លុយ ប្រធានប្រតិបត្តិអង្គការ(សេប៉ា)ប្រចាំខេត្តស្ទឹងត្រែងបានអះអាងថា៖ នៅឆ្នាំ២០១៩នេះអង្គការដៃគូនៅបន្តគាំទ្រជួយកសិករបន្ថែមទៀត ទៅលើគម្រោងផ្សេងៗ ដូចជាការបង្កើតសួនបន្លែគ្រួសារ-ចិញ្ចឹមសត្វ-ការប្រកប របរអាជីវកម្មខ្នាតតូច-នឹងរៀបចំបង្កើតសមាគមសន្សំប្រាក់ជាដើម។ លោកបន្តថា៖ដោយឡែកចំពោះការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារនេះយើងនឹងពង្រីកទៅគ្រួសារផ្សេងៗទៀតដើម្បីឱ្យពួកគាត់កាន់តែមានជីវភាពប្រសើរឡើង។

ក្នុងនាមសេប៉ាយើងក៍រៀបចំផែនការសម្រាប់ឆ្នាំ២០១៩នេះគឺយើងបន្តគាំទ្រសហគមន៍ក្នុងការចិញ្ចឹមត្រីបន្តទៀតហើយដើម្បីរួមចំណែកពួកកាត់ក្នុងការចូលរួមអភិរក្សធនធានជលផលនេះផងដែរ។


លោកអ៊ាងសំអូនឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នេះជាកិច្ចសហការបានល្អរវាងអាជ្ញាធរនិងអង្គការដៃគូ ហើយកសិករមូលដ្ឋានក៍មានមុខរបរជាអាជីព កុំឱ្យដូចនៅឆ្នាំ២០០៥កសិករមួយចំនួនទទួលបរាជ័យរួចមកហើយចំពោះការចិញ្ចឹមត្រីនេះ។លោកអះអាងថា៖រាល់កិច្ចការងារចិញ្ចឹមត្រីលោកនឹងបង្កើនការផ្សព្វផ្សាយដល់កសិករដ៍ទៃទៀតមិនថាចំពោះតែសមាជិកសហគមន៍នៅទេ បងប្អូននៅក្នុងភូមិផ្សេងៗទៀតក៍ត្រូវចេះទាំងអស់គ្នាដែរ។


សូមបញ្ជាក់ថា៖នេះជាយន្តការថ្មីមួយដែលខណ្ឌជលផលស្ទឹងត្រែងសហការជាមួយ(អង្កការសេប៉ា)បង្កើតឱ្យមានវារីវប្បកម្មហើយចលនាប្រជាពលរដ្ឋដែលមានលទ្ធភាពចូលរួមអនុវត្តឱ្យបានច្រើនដើម្បីយើងរួមគ្នាអភិរក្សពូជត្រីធម្មជាតិសំខាន់ៗឱ្យមានសំបូរបែបឡើងវិញ ៕