សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន ចូលជួបសម្តែងការគួរសម

AKP ប៉េកាំង ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ —


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យតំណាងក្រុមហ៊ុន វិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation-CRBC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខណៈសម្តេចតេជោដឹកនាំគណៈប្រតិភូអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្រ្តី