ប្រធានាធិបតីអាហ្វហ្កានីស្ថាន ចុះឈ្មោះធ្វើការប្រកួតប្រជែង ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — ប្រធានាធិបតីអាហ្វហ្កានីស្ថានដែលកំពុងកាន់តំណែងលោក ម៉ូហាម៉ាដ អាស្រាហ្វហ្គានី ( Moham mad Ashraf Ghami  ) កាលពីថ្ងៃអាទិត្យនេះ បានចុះឈ្មោះជាមួយគណៈកម្មការបោះឆ្នោតដើម្បីប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី ដែលបម្រុងធ្វើនៅក្នុងថ្ងៃទី ២០ ខែកក្កដា ថ្ងៃទី២០​ ។

លោកប្រធានាធិបតីបាននិយាយនៅក្នុងសុន្ទរកថា របស់លោក បន្ទាប់ពីការចុះឈ្មោះរបស់លោក   ដែលផ្សាយផ្ទាល់ដោយទូរទស្សន៍ក្នុងស្រុក Tolomews ថា គោលដៅរបស់យើង គឺឱ្យមានរដ្ឋាភិបាលខ្លាំងមួយ , រដ្ឋាភិបាលមួយដែលខ្លាំងអាចជម្នះបាននូវវិបត្តិចាស់ ដែលបានអូសបន្លាយ ៤០ឆ្នាំ មកហើយ ព្រមទាំងអាចធានា បាននូវយុត្តិធម៌ ក្នុងសង្គមដើម្បី ធ្វើឱ្យមានស្ថិរភាព សន្តិភាព និងសន្តិសុខ ។

អ្នកនយោបាយសរុបទាំងអស់១៤រូប ដែលរួមមានប្រមុខប្រតិបត្តិរដ្ឋាភិបាល លោក អាប់ឌុលឡា- អាប់ឌុលឡា ( Abdullah Abdullah ​) , អតីតទីប្រឹក្សាសន្តិសុខជាតិលោក ម៉ូហាម៉ាដ ហានីហ្វ អាត្មារ   ( Mohammad Hanif Atmar ) និងអតីតមេដឹកនាំយោធាថ្នាក់ខ្ពស់ និងជាមេដឹកនាំគណបក្សអ៊ីស្លាម Hizb -e-Islami ក្រុមផ្ទាល់ខ្លួនរបស់លោក គឺលោក ហ្គុល ប៊ូឌីន ហេក ម៉ាត់យ៉ារ ( Gulbudin Hekmatyar ) ក៏នឹងធ្វើការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតប្រធានាធិបតីនេះផងដែរ​  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )