រដ្ឋាភិបាលធ្វើកិច្ចប្រជុំពីយុទ្ធសាស្រ្តជាមួយបណ្តាអង្គការ ពាណិជ្ជកម្មដែលជាប់ទាក់ទង

AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ ក្រសួងការបរទេសកូរ៉េខាងត្បូង ធ្វើកិច្ចប្រជុំជាយុទ្ធសាស្រ្តមួយ ជាមួយ​បណ្តាអង្គការពាណិជ្ជកម្មដែលជាប់ទាក់ទង​ ដោយស្វែងរកដើម្បីជំរុញការនាំចេញដែល​រាប់​បញ្ចូលគ្នា​ប្រមាណជាង៦០០   ប៊ីលានដុល្លារអាម៉េរិក សម្រាប់ឆ្នាំទី២ជាប់ៗគ្នាក្នុង​ឆ្នាំ២០១៩។

ពួកមន្រ្តីមកពីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល​និងសមាគន៍ពាណិជ្ជកម្ម​អន្តរជាតិកូរ៉េ ដោយរួមជាមួយនិងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ​ ព្រមទាំង​ក្រុមហ៊ុន​ធានារ៉ាប់រង​កូរ៉េ បានជួបប្រជុំគ្នាដើម្បីពិភាក្សាគ្នាពីមធ្យោបាយនានា ក្នុងការជម្នះទៅនឹងការប្រឈមនិងឧបសគ្គដ៏មានសក្តានុពលនានា សម្រាប់អ្នកនាំចេញឆ្ពោះទៅរក​គោលដៅនាពេលអនាគត។

អ្នកឃ្លាំមើលផ្នែកឧស្សាហកម្មត្រូវបាននឹងកំពុងអះអាងថា ជម្លោះពាណិជ្ជកម្មរវាង​អាម៉េរិក និងចិន និងការធ្វើឱ្យការលូតលាស់​យឺតយ៉ាវសម្រាប់បំណែកទីផ្សារលើពិភពលោក​ត្រូវ​បាន​គេរំពឹងទុកថា ​នឹងអាចថ្លឹងថ្លែង ចំពោះការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងនៅ​ក្នុង​ឆ្នាំថ្មីនេះ។

ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ស្ទើរតែគ្រប់ពេល ខ្ពស់ជាឆ្នាំកន្លងទៅ​ ចំពោះ​ការលក់នៃបន្ទះឈីបប្រព័ន្ធរក្សាទុកទិន្នន័យ(Memory) និងទំនិញគីមីឥន្ធនៈ ដែលបានឈាន​ទៅដល់​៦០៥.៥ប៊ីលានដុល្លារអាម៉េរិក។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម​លោក ស៊ុង យ៉ុន-ម៉ូ បាននិយាយថា ការរីកលូតលាស់​យឺតយ៉ាំវ​​នៃសេដ្ឋកិច្ច និងពាណិជ្ជកម្មជាសកលរបស់ប្រទេសដែលគួរឱ្យកាត់សម្គាល់ ស្រប​ពេល​ជាមួយនិងលក្ខខណ្ឌទីផ្សារ​នៃបំណែកឧស្សាកម្ម និងការធ្លាក់តម្លៃប្រេងលើពិភពលោក នឹងមានផលប៉ះពាល់ជាអវិជ្ជមានមួយ ទៅលើការនាំចេញរបស់ប្រទេស​។

លោក ស៊ុង បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបណ្តាអង្គការ និងក្រុមហ៊ុននានាដែល​ជាប់​ពាក់​ព័ន្ធគួរតែតែធ្វើកិច្ចខិតខំប្រឹងប្រែងទ្វេដង​ ដើម្បីរក្សាកម្រិតនៃការដឹកជញ្ជូនទៅ​ក្រៅ​ប្រទេស៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )