សម្តេចតជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសចិន ចំនួន៤៦៨នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

តាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា ពីទីក្រុងប៉េ កាំងឲ្យដឹងថា ក្នុងឳកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន។

តំណាងសមាគមនិស្សិតកម្ពុជា ដែលកំពុងសិ ក្សាក្នុងប្រទេសចិន មានប្រសាសន៍ថា រហូតមក ដល់ពេលនេះមាននិស្សិតកម្ពុជា ដែលកំពុងសិ ក្សាតាមណ្តាទីក្រុង ខេត្តទាំង២០ របស់ប្រទេសចិន មានចំនួនជាង 1ពាន់644នាក់។ តំណាងសមាគម មានប្រសាសន៍បញ្ជាក់បន្ថែមថា និស្សិ តទាំងអស់ដែលមានវត្តមានក្នុងពិធីសំណេះសំ ណាលនេះ គឺពិតជាមានភព្វវាសនាខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោបើទោះបីជាសម្តេចមានការងារមមាញឹកក្តី។ តំណាងសមា គមជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីសកម្មភាពមួយចំនួនដែល និស្សិតសិក្សាក្នុងប្រទេសចិន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីម្ចាស់ផ្ទះ ពិសេសការរៀបចំប្រារព្វខួប៦០ឆ្នាំ នៃទំនាក់ទំ នងការទូតនៃប្រទេសទាំងពីរកម្ពុជា ចិន និងប្រារព្វខួប៤០ឆ្នាំ នៃទិវាមហាជ័យ7មករា1979-7 មករា 2019។ 

នៅចំពោះមុខនិស្សិត សម្តេចតេជោនាយករដ្ឋ មន្រ្តី មានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរ សើរចំពោះនិស្សិតទាំងអស់ ដែលមានស្មារតីស្រ ឡាញ់ សាមគ្គីគ្នា និងចេះជួយគ្នាទៅវិញទៅមក ខណៈដែលក្មួយៗកំពុងសិក្សានៅក្នុងប្រទេសចិន។ សម្តេចមានប្រសាសន៍គាំទ្រចំពោះការលើកឡើង ពីតំណាងនិស្សិតដែរថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមាន គឺពិត ជាមានអត្ថន័យយ៉ាងជ្រាលជ្រៅខ្លាំងណាស់ ចំពោះក្មួយៗទាំង អស់ ដែលបានធ្វើដំណើរចាក ចេញពីមាតុភូមិទៅបន្តការសិក្សា ចាកចោលផ្ទះសំបែង និងមាតុ ប្រទេស។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេ ជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចមក កាន់ប្រទេសចិន នៅ ពេលដែលគេចាត់ទុកថា ជាដំណើរទស្សនកិច្ចផ្លូវ ការលើកទី៦នោះ សម្តេចនឹងជួបចរចាជាមួយភា គីចិនទាំងអស់ ក្នុងការកៀងគររកកម្ចីឥណទាន ក្នុងការតបណ្តាញចែក ចាយអគ្គិសនីឲ្យបានគ្រប់ដណ្តប់នៅទូទាំងព្រះ រាជាណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីកាន់តែចុះថោក នៅបណ្តាឆ្នាំខាងមុខៗ សំដៅបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា។

សម្តេចតេជោក៏បានណែនាំដល់និស្សិតទាំងអស់ ត្រូវបន្តតាមដានពីការវិវត្តន៍ នៃសភាពការណ៍សកលលោក។ សម្តចបន្តថា បើទោះបីមានប្រទេសមួយចំនួនរង គ្រោះដោយវិបត្តិសេដ្ឋកិច្ច ឬសង្រ្គាមពាណិជ្ជកម្មក្តី គឺយើងមិនត្រូវអោយកើតមានឡើង ក្នុងប្រទេ សកម្ពុជានោះទេ ពោលគឺយើងត្រូវខិតខំថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីជំ រុញកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកានតែរឹងមាំទ្វេឡើងថែម ទៀត។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសា សន៍ពីចក្ខុវិស័យនៃការបន្តបញ្ចុះតម្លៃអគ្គិសនីបន្តទៀត នៅឆ្នាំ ២០២១ ដើម្បីឲ្យតម្លៃអគ្គិសនីកាន់ តែចុះថោកថែមទៀត។នៅចំពោះមុខនិស្សិតនោះដែរ សម្តេចតេជោមានប្រសាសន៍បន្តថា ការបណ្តុះបណ្តាលធនធានមនុស្ស នៅតែជាកត្តាយុទ្ធសាស្រ្តយូរ អង្វែងរបស់កម្ពុជា ហើយសម្តេចនៅតែចាប់ដៃគូជាមួយចិន ក្នុងការបណ្តុះបណ្តាលធនធាន មនុ ស្ស ជួយដល់ប្រទេសកម្ពុជា ក្នុងន័យនេះសម្តេចនឹងបន្តចរចាជាមួយភាគីចិន ដើម្បីបន្តជួយបណ្តុះបណ្តាលធនធានមុស្សដល់កម្ពុជា សម្រាប់រយះពេលវែងតទៅមុខទៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ការជួយរបស់ចិនដល់កម្ពុជា គឺដើម្បីភាពរីកចម្រើនខាងសេដ្ឋកិច្ច ពិសេសគឺដើម្បីពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា ដើម្បីបញ្ចៀសពីការប៉ុនប៉ងផ្តួលរំលំពីសំណាក់បរទេសមួយចំនួន ដែលមានមហិច្ឆតាផ្តួលរំលំលើគ្រប់រូបភាពទាំងអស់។  សម្តេចតេជោមានប្រសាន៍លើកឡើងដែរថា គ្រាន់តែចិនវិនិយោគនៅខេត្តព្រះសីហនុ ឬកន្លែងដទៃ គេថារាជរដ្ឋាភិបាលកាត់ដីអោយចិន ខណះដែលខ្លួនមិនបានជួយអ្វីសោះដល់កម្ពុជា។ សម្តេចតេជោបន្តថា លើសកលលោកកំពុងតែធ្វើ ការទាក់ទញអ្នកទេសចរចិនខ្លាំងណាស់ រាប់ទាំងប្រទេសជិតខាងកម្ពុជា ក៏កំពុងតែមានការទាក់ទាញ់អ្នកទេសចរ និងអ្នកវិនិយោគទុនចិនផងដែរ។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងដែរថា ការតាក់តែងក្រមប្រតិបត្តិសមុទ្រខាងត្បូង(CO C) គ្រោងនឹងបញ្ចប់ក្នុងរយះពេលប្រមាណ ៣ឆ្នាំ ខាងមុខ ដែលជាការលើកឡើងរបស់នាយករដ្ឋ មន្រ្តីចិន នៅចំពោះមុខមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅសិង្ហបុរីកាលពីពេលកន្លងមក។ សម្តេចតេជោក៏បានអំពាវនាវដល់និស្សិតកម្ពុជាទាំងអស់ ដែលសិក្សានៅក្នុងប្រទេសចិន ក្នុងនោះទី១ ត្រូវខិតខំគោរពច្បាប់និងវិន័យរបស់ប្រទេសចិន ទី២ខិតខំជួយយកអាសារគ្នាទៅវិញទៅមក និងទី៣ខិតខំសិក្សានិងក្តោបឳកាសនៃការសិក្សាអោយកាន់តែរីកចម្រើនថែមទៀត។

នៅក្នុងឪកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហាញក្តីរីករាយខ្លាំងណាស់ដែលបានជួបសំណេះសំណាលជាមួយក្មួយនិស្សិត ដោយ ផ្ទាល់នៅទីនេះ។ សម្តេចតេជោ បានកោតសរសើរចំពោះនិស្សិតដែលបានខិតខំសិក្សារៀនសូត្រ ព្រម ទាំងបានបង្កើតជាសមាគមនិស្សិតដើម្បីជួយទំនុកបម្រុងគាំទ្រគ្នាទៅវិញទៅមក។ 

ដោយបានមើលឃើញអំពីសេចក្តីត្រូវការចាំបា

ច់របស់ក្មួយៗនិស្សិត សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនដល់និស្សិតផ្ទាល់ និងបានជួយដល់សមាគមនិស្សិតដែលកំពុងសិក្សានៅប្រទេសចិនចំនួន ៣ម៉ឺនដុល្លា ថែមទៀត បូកនឹងប្រាក់ឧបត្ថម្ភតាមរយះសភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិតម៉េង ជាប្រធានសភាពាណិជ្ជកម្ម ចំនួន៥ម៉ឺនដុល្លារ និងថវិការបស់ថ្នាក់ដឹកនាំមួយចំនួនទៀត ចំនួន១ម៉ឺនដុល្លា ដើម្បីទំនុកបម្រុងសមាគមនិស្សិតនៅប្រទេស ចិនអោយមានលទ្ឋភាពបន្តកិច្ចការរបស់ខ្លួន៕