សមាជិកព្រឹទ្ធសភារុស្ស៊ីនិយាយថានាវាចម្បាំងរបស់អាមេរិកក្នុងសមុទ្រខ្មៅគួរតែនៅឆ្ងាយពីប្រទេសរុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២១.០១.១៩)

រុស្ស៊ី៖ លោកអាឡិចស៊ី ពូសកូវ​សមាជិកព្រឹទ្ធសភាដ៏លេចធ្លោរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថាការធ្វើដំណើររបស់នាវាចម្បាំងសហរដ្ឋអាមេរិកទៅកាន់សមុទ្រខ្មៅគ្មានអ្វីទាក់ទងទៅនឹងសន្តិសុខរបស់សហរដ្ឋអាមេរិកទេហើយបានព្រមានថានាវាចម្បាំងនោះគួរតែនៅឆ្ងាយពីឆ្នេរសមុទ្ររុស្ស៊ី ។

សេចក្តីថ្លែងការណ៍របស់កងនាវាចរអាម៉េរិកមួយបាននិយាយកាលពីថ្ងៃសៅរ៍ថានាវាពិឃាតរបស់អាមេរិកឈ្មោះថាដូណាល់ឃោកបានចាប់ផ្តើមធ្វើដំណើរទៅកាន់សមុទ្រខ្មៅដើម្បីធ្វើប្រតិបត្តិការសន្តិសុខនិងលើកកម្ពស់ស្ថេរភាពក្នុងដែនសមុទ្រ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី​បានដកស្រង់សម្តីពីមជ្ឈមណ្ឌលការពារជាតិរបស់រុស្ស៊ីដែលនិយាយកាលពីថ្ងៃសៅរ៍ថាកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីនឹងចាប់ផ្តើមឃ្លំាមើលនាវាចម្បាំងរបស់អាមេរិក បើសិនចូលក្នុងដែនទឹក របស់រុស្ស៊ី ។