មនុស្សបួននាក់ត្រូវបានចាប់ខ្លួនក្នុងករណីបំផ្ទុះគ្រាប់បែកនៅប្រទេសអៀរឡង់ភាគខាងជើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២១.០១.១៩)

អៀរឡង់៖ ប៉ូលិសអៀរឡង់បានរាយការណ៍ថាមានបុរសបួននាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យជុំវិញការប្រើរថយន្តវាយប្រហារដោយគ្រាប់បែកក្នុង​ទីក្រុងឡុនដុនឌែរី ​ប្រទេសអៀរឡង់ភាគខាងជើងហើយប៉ូលីសកំពុងស្រាវជ្រាវថាតើការវាយប្រហារដោយគ្រាប់បែកនេះធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធថ្មីក្នុងចលនា​ទ័ពសាធារណរដ្ឋអៀឡង់ ​ឬក៏មិនមែន ។

បុរសពីរនាក់ស្ថិតក្នុងវ័យ ២០ ឆ្នាំជាងត្រូវបានចាប់ឃាត់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះនៅល្ងាចថ្ងៃសៅរ៍នៅខាងក្រៅតុលាការក្រុង។
បុរសពីរនាក់ផ្សេងទៀតដែលម្នាក់មានអាយុ ៣៤ និងម្នាក់ទៀតអាយុ ៤២ឆ្នាំក៏ត្រូវបានចាប់ខ្លួនបន្ទាប់ទៀតនៅថ្ងៃអាទិត្យ។

គ្មាននរណាម្នាក់រងរបួសដោយសារការផ្ទុះនោះទេ។ មេបញ្ជាការប៉ូលិសបានប្រាប់សន្និសិទសារព័ត៌មានមួយថា​​ការស៊ើបអង្កេតគឺផ្តោតសំខាន់​លើក្រុមសកម្មប្រយុទ្ធនោះ ​ដែលជាក្រុមតូចមួយបានធ្វើការជំទាស់ទៅនឹងកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ១៩៩៨ហើយបានប្រព្រឹត្តអំពើហឹង្សាជាងបីទសវត្សមកហើយនៅក្នុងខេត្តដែលគ្រប់គ្រងដោយចក្រភពអង់គ្លេស។ពួកសកម្មប្រយុទ្ធទាំងនោះបានធ្វើការវាយប្រហាររប៉េះរប៉ោះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ។