ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល គាំទ្រប្រសាសន៍សម្ដេចក្រឡាហោម ឲ្យឈប់ប្រើពាក្យ “របបក្រុងភ្នំពេញ ឬរបបលោក ហ៊ុន សែន”

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបង្ហាញការគាំទ្រចំពោះប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ ដែលបានអំពាវនាវឈប់ឲ្យមានការប្រើប្រាស់ពាក្យថា “របបក្រុងភ្នំពេញ ឬរបបលោក ហ៊ុន សែន”។