បណ្តាសហគ្រាសកូរ៉េខាងត្បូងនៅក្នុងប្រទេសឥណ្ឌា សំដែងការព្រួយបារម្ភ ចំពោះបទប្បញ្ញត្តិថ្មី

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ — ប្រភពក្រសួងឧស្សាហកម្មបាននិយាយនៅថ្ងៃសុក្រនេះថា បណ្តាក្រហ៊ុនកូរ៉េខាងត្បូង​ដែល​កំពុង​ដំណើរការនៅក្នុងប្រទេសឥណ្ឌា ត្រូវបានលើកឡើងពីឧបសគ្គយ៉ាងធ្ងន់ធ្ងរ ដោយ​រួមទាំងពន្ធ ខណៈដែលឧបសគ្គដ៏ធំសម្រាប់ប្រកបរបររកស៊ីនៅទីនោះ។

ក្នុងអំឡូងពេលសន្និសីទមួយ ដែលបានធ្វើជាម្ចាស់ផ្ទះដោយ​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង​នៅទីក្រុង អាមីដាបាដ(Ahmedabad) ដែលជា​មជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនៃរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា​ បណ្តាសហគ្រាសនានាកំពុងតែ​ដំណើរការនៅលើឧបទ្វីបនេះបានអះអាងថា គួរតែមានភាពប្រសើរឡើងមួយ ចំពោះកិច្ចព្រម​ព្រៀងភាពជាដៃគូសេដ្ឋកិច្ចកាន់តែប្រសើរឡើង(CEPA) ។

ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌា​បានអនុវត្តន៍ CEPA នេះ ដែលជាប្រភេទកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មមួយក្នុងចំណោមកិច្ចព្រមព្រៀចំនួនបី ដែលសង្កត់ធ្ងន់​លើកិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ចផ្លូវពីរ ក្នុងការលើកកម្ពស់នៃបើកចំហទីផ្សារ កាលពីខែមករា ​ឆ្នាំ២០១០។

ក្រុមហ៊ុន Hyundai Motor Co., ជាក្រុមហ៊ុនផលិតរថយន្តលំដាប់ថ្នាក់លេខ១ ​របស់​ប្រទេស​កូរ៉េខាងត្បូង បានអះអាងថា ប្រទេសទាំងពីរ​គួរតែធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់​សេរីភាពបន្ថែមទៀត ចំពោះការផលិតរថយន្តនៅក្នុងលក្ខខណ្ឌនៃការនាំចេញ​ ខណៈដែល​CEPA មិនអាចធ្វើអ្វីៗបាន ដោយរួមទាំង អត្ថប្រយោជន៍នៃពន្ធផងដែរ។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា ដាក់ឱ្យបង់ពន្ធចំនួន៦០ភាគរយមួយ ទៅ​លើ​រថយន្ត និងពន្ធគយប្រមាណ ១២.៥ភាគរយ ទៅលើគ្រឿងបន្លាស់រថយន្ត។  មន្ត្រីមួយរូបមកពីក្រុមហ៊ុន Hyundai បានសង្កត់ធ្ងន់ថា ការបង់ពន្ធលើគ្រឿងបន្លាស់​រថយន្ត ចង់មិនចង់ចាំបាច់ត្រូវកាត់បន្ថយ ក្នុងការបង្កើនការផលិតរថយន្ត​នៅក្នុងប្រទេស​ឥណ្ឌា៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )